រដ្ឋបាលខេត្តព្រះវិហារបន្តបិទខ្ទប់តំបន់មួយចំនួនថែមទៀតជាតំបន់ក្រហម (Video Inside)
រដ្ឋបាលខេត្តព្រះវិហារ បានសម្រេចបិទខ្ទប់និងកំណត់តំបន់មួយចំនួននៃស្រុកសង្គមថ្មី ជាតំបន់ក្រហម រយៈ ពេល ២សប្តាហ៍ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ។ នេះជាការកំណត់តំបន់ដទៃបន្ថែមទៀតជា តំបន់ក្រហមបន្ទាប់ពីសប្តាហ៍មុនដែលរដ្ឋបាលខេត្តបានកំណត់ឃុំម្លូរព្រៃពីរនៃស្រុកឆែប ធ្វើជាតំបន់ក្រហមផង ដែរនោះ។
យោងតាមរដ្ឋបាលខេត្ត តំបន់ក្នុងស្រុកសង្គមថ្មី ដែលត្រូវបានកំណត់ជាទីតាំងបិទខ្ទប់ និងត្រូវដាក់ជា តំបន់ក្រហមរយៈ ពេល២សប្តាហ៍នោះ រួមមានទីតាំងស្ថិតនៅភូមិស្ទឹង នៃឃុំ រអាង។ ការកំណត់នេះ នឹងមានសុ ពលភាពរសៀលចាប់ពីថ្ងៃទី២១ ខែកញ្ញា រហូតដល់ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២១ ៕