ខេត្តព្រៃវែង ឆ្លងថ្មី៦២នាក់ និង ស្លាប់១នាក់ (Video Inside)
ខេត្តព្រៃវែងបានបន្តរាយការណ៍ជុំវិញមានអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៦២នាក់ និងមានអ្នកស្លាប់ម្នាក់ ក្នុងរយៈ ពេល ២៤ម៉ោងចុងក្រោយនេះ ។
យោងតាមរបាយការណ៍ខេត្តព្រៃវែងនោះ ការឆ្លងថ្មីទាំង ៦២ នៅថ្ងៃនេះ រួមមានជាប្រភេទថ្មី Dalta ចំនួន ៥នាក់ និងប្រភេទថ្មី Alpha ចំនួន ៣នាក់ ។ ការឆ្លងនៅថ្ងៃនេះ បានកើតលើពល រដ្ឋនៅក្នុងក្រុង ព្រៃវែងចំនួន ៤នាក់, ស្រុកបាភ្នំ ៣នាក់, ស្រុកកញ្ចៀច ម្នាក់, ស្រុកកំចាយមារ ២នាក់, ស្រុកកំពង់ ត្របែក ម្នាក់, ស្រុកមេសាង ២នាក់, ស្រុកពារាំង ៤នាក់, ស្រុកព្រះស្តេច ២១នាក់, ស្រុកពាមរក៍ ៧នាក់, ស្រុក រវៀង ម្នាក់, ស្រុកស៊ីធរកណ្តាល ៤នាក់, និងនៅស្រុកស្វាយអន្ទរចំនួន ១២នាក់ ។ ចំណែកអ្នកស្លាប់ថ្មីម្នាក់ នោះ វិញគឺជាបុរសអាយុ ៨២ឆ្នាំ នៃស្រុកពោធិ៍វៀង ។
គិតត្រឹមថ្ងៃនេះ ខេត្តព្រៃវែង មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៦ពាន់ ៧៣១នាក់ ក្នុងនោះ អ្នកជាសះស្បើយ សរុបចំនួន ៥ពាន់ ៨៧៥នាក់ និងអ្នកស្លាប់ ចំនួន ១២៩នាក់ ៕