មិត្តហ្វូនដាក់ឲ្យប្រើប្រាស់កម្មវិធី Metfone + សម្រាប់អតិថិជនគ្រប់រូប

អត្ថបទដោយ៖
Kien Sereyvuth

ក្រុមហ៊ុនមិត្តហ្វូនបានរៀបចំសម្ផោធដាក់ឲ្យដំណើរការកម្មវិធីថែរក្សាអតិថិជនដ៏ធំបំផុតដែលមិនធ្លាប់មានដែលមានឈ្មោះថា Metfone + (មិត្តហ្វូន ផ្លឹស)។ វាត្រូវបានគេជឿជាក់ថាមិត្តហ្វូន អាច បម្រើអតិថិជនគ្រប់រូបដោយផ្តល់ឱ្យពួកគេនូវអត្ថប្រយោជន៍ដ៏សមស្រប ។
Metfone+ (មិត្តហ្វូន ផ្លឹស) ជាមួយនឹងពាក្យស្លោក “ប្រើច្រើន បានច្រើន!” អនុវត្តបាន សម្រាប់អតិថិជនទូរស័ព្ទចល័តទាំងអស់! លោកអ្នកគ្រាន់តែជាអតិថិជនសកម្ម និងបន្តប្រើប្រាស់ សេវា កម្មនានារបស់មិត្តហ្វូន នោះលោកអ្នកនឹងក្លាយជាម្ចាស់កាដូជាច្រើនសន្ធឹកសន្ធាប់ពីមិត្តហ្វូន ក៏ដូច ជាដៃគូជាង ២០០ កន្លែងនៅទូទាំងប្រទេសរួមមាន វិស័យអប់រំ ការទិញទំនិញ អាហារ និងភេសជ្ជៈ សណ្ឋាគារ -ល- ។

អតិថិជនគ្រប់រូបនឹងទទួលបានកម្រិតរបស់ Metfone+  រួមមាន លំដាប់ Member ឬ Silver ឬ Gold ឬ Diamond អាស្រ័យលើការប្រើប្រាស់របស់ ពួកគេដែលមានសុពលភាព រយៈពេល១២ខែគិតចាប់ពីរយៈពេលដែលបានកំណត់ ។ ការប្រើប្រាស់កាន់តែច្រើន លោកអ្នក នឹង ទទួលបានសេវាកម្មកាន់តែងាយស្រួលបំផុត ។ នៅពេលអតិថិជនប្រើប្រាស់បណ្តាញមិត្តហ្វូន មានន័យ ថាពួកគេបានចូលរួមដោយស្វ័យប្រវត្តជាមួយកម្មវិធី Metfone+ ។
លោក ហ្វុង វ៉ាន់គឿង   អគ្គនាយកក្រុមហ៊ុនមិត្តហ្វូនបាន សម្តែងការកោតសរសើរ យ៉ា ងជ្រាល   ជ្រៅចំពោះអតិថិជនមិត្តហ្វូនទាំងអស់ដែលជឿទុកចិត្តនិងសហការជាមួយមិត្តហ្វូន តាំងពីពេលបើក  អាជីវកម្មមកម្ល៉េះ ។ លោក ក៏បានសង្កត់ធ្ងន់ផងដែរថា មិត្តហ្វូនបានបង្កើត បដិវត្តនៃការយកចិត្តទុក ដាក់ ទៅដល់អតិថិជននៅកម្ពុជា ។ ការដាក់អោយប្រើប្រាស់ Metfone+ គឺធ្វើទៅតាម និន្នាការនៃការបំលាស់ប្តូរប្រព័ន្ធឌីជីថលដែលមិត្តហ្វូនតែងតែអនុវត្តន៍តាមគោលបំណងនៃទស្សនៈ “ កសាងយុគសម័យឌីជីថល” ។
លើសពីនេះក្រុមហ៊ុនមិត្តហ្វូនទទួលស្គាល់បេសកកម្មរបស់ខ្លួនជាអ្នក “កសាងយុគសម័យ ឌីជីថល” ដើម្បីនាំមកនូវជីវិតដ៏ជឿនលឿនជូនអតិថិជនគ្រប់រូបនៅក្នុងប្រទេសកម្ពុជា ។ ស្របនឹង និន្នាការនេះផងដែរ Metfone+ ដែលជាកម្មវិធីថែរក្សាអតិថិជនដ៏ធំ បំផុតរបស់មិត្តហ្វូន បានចាប់ កំណើតឡើងដើម្បីបើកយុគសម័យថ្មីមួយក្នុងការបម្រើជូនអតិថិជនយើងទាំងអស់ ។

នៅក្នុងឱកាសនៃការបើកដំណើរការកម្មវិធី Metfone + នេះក្រុមហ៊ុនមិត្តហ្វូន បានផ្តល់នូវ ការផ្សព្វផ្សាយដ៏ទាក់ទាញដើម្បីទទួលបានរង្វាន់ទ្វេរដងនិងពិន្ទុឥតគិតថ្លៃនៅពេលអតិថិជនប្តូរកាដូ នៅ ក្នុងកម្មវិធី Metfone+ ក្នុងខែដំបូងនៃការដាក់ឲ្យដំណើរការនេះ ។ សម្រាប់ព័ត៌មានបន្ថែមអំពី Metfone+  អតិថិជនអាចទាញយកកម្មវិធី MyMetfone នៅក្នុង Goolgle Play ឬ App Store រួចចុច *1818 # ដើម្បីចូលរួមកម្មវិធីចាប់ពីពេលនេះតទៅ។ លោកអ្នកក៏អាចទាក់ ទង មកកាន់ Hotline 1777 ឬគេហទំព័រហ្វេសបុកផ្លូវការរបស់មិត្តហ្វូន fb.com/metfone .closer សម្រាប់ចម្ងល់ផ្សេងៗ៕

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner