រយៈពេល២៤ម៉ោង កម្ពុជាឆ្លងកូវីដចំនួន ៦៣៨ករណី (Video Inside)

តួលេខឆ្លងការឆ្លងជំងឺកូវីដ១៩ក្នុងរយ:ពេល២៤ម៉ោងកន្លងមកនេះ មានចំនួន៦៣៨ករណី ដែលកើនឡើង ចំនួន១ករណី បើប្រៀបធៀបនឹងម្សិល មិញ។ ការឆ្លងថ្មីនៅថ្ងៃនេះបានស្ថិតនៅខ្ទង់ជាង៦០០ករណីជាដដែល ដែលបានកើតឡើង១៤ថ្ងៃជាបន្តបន្ទាប់មកហើយក្នុងរង្វង់ខែកញ្ញានេះ។

ការឆ្លងថ្មី៦៣៨ករណីថ្ងៃនេះ រួមមាន ៥២៥ ករណីជាការឆ្លងចូលក្នុងសហគមន៍ និង១១៣ករណី គឺការឆ្លងមកពីក្រៅប្រទេស។ បើប្រៀបធៀបនឹង ម្សិលមិញ, តួលេខឆ្លងក្នុងសហគមន៍ថ្ងៃនេះ បានថយចុះ១៤ករណី, រីឯតួលេខឆ្លងមកពីក្រៅប្រទេសបានកើន ឡើង១៥ករណី។

ចំណែកការស្លាប់ថ្មីក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ មានចំនួន២២នាក់ ដែលកើនឡើង ៨នាក់ បើប្រៀបធៀបនឹងម្សិលមិញ។ ចំនួនមនុស្ស ដែលបានឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ រយៈពេល ២១៤ថ្ងៃ កន្លងមកនេះ បានកើនឡើងដល់៨ម៉ឺន៨ពាន់២៩២ករណី ។ កម្ពុជាគិតត្រឹមថ្ងៃ ទី២៣ ខែកញ្ញា ការឆ្លង សរុបទូ ទាំងប្រទេស មានចំនួន១០ម៉ឺន៦ពាន់៦១៩ករណី, ការស្លាប់សរុបកើនចំនួន២ពាន់១៧៦នាក់ និង ការ ព្យាបាល ជាសះស្បើយ សរុបមានចំនួន៩ម៉ឺន៩ពាន់១៣៤នាក់៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner