ប្រទេសអាស៊ាន មានអ្នកឆ្លងកូវីដ១៩ ជាង៦ម៉ឺនករណី រយៈពេល២៤ម៉ោងចុងក្រោយ (Video Inside)
ប្រទេសអាស៊ានទាំង១០ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ការឆ្លងកូវីដ១៩ថ្មី មានចំនួន៦ម៉ឺន៤ពាន់ ៤០១ ករណី និងការស្លាប់ថ្មីមានចំនួន១ពាន់២៦៨នាក់។ នេះជាតួលេខឆ្លងកើនឡើង៣ពាន់៤២៩ករណីបើប្រៀបធៀប នឹងម្សិលមិញ, ចំណែកតួលេខស្លាប់បានកើនឡើង២៩៦នាក់។ ប្រទេសដែលមានការឆ្លងថ្មីក្នុងរយៈ ពេល២៤ ម៉ោងចុង ក្រោយ នេះនៅ អាស៊ាន មាន១០ប្រទេស។ ចំណែកការ ស្លាប់ថ្មីមានចំនួន៩ប្រទេស៕