លោក ដូណាល់ ត្រាំ ជឿជាក់លើលោក ស៊ី ជីនពីង ក្នុងការដោះស្រាយជាមួយ វីរុសផ្លូវដង្ហើមប្រភេទថ្មីបាន

សហរដ្ឋអាមេរិក៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ថ្លែងថា លោកជឿជាក់លើព័ត៌មានដែលចេញមកពីប្រទេសចិន ពាក់ព័ន្ធនឹងវីរុសផ្លូវដង្ហើមថ្មី ដែលបានផ្តាច់ជីវិតមនុស្សកើនដល់២៥នាក់ និងឆ្លង៨៣៥នាក់ លោកថា សហរដ្ឋអាមេរិកនៅតែគ្រប់គ្រងស្ថានការណ៍នៅតាមព្រំដែនរបស់ខ្លួន បន្ទាប់ពីករណីដំបូងនៅអាមេរិកត្រូវបានបញ្ជាក់ ។

ប្រធានាធិបតីអាមេរិករូបនេះបាននិយាយយ៉ាងដូច្នេះថា យើងអាចគ្រប់គ្រងវា បានទាំងស្រុង… វាជាអ្នកឆ្លងជម្ងឺម្នាក់មកពីប្រទេសចិន… ជំងឺគឺស្ថិតនៅក្រោម ការគ្រប់គ្រង… វាមិនអីទេនោះទេ ។ លោក ត្រាំ បានសង្កត់ធ្ងន់ថា លោកជឿជាក់ថា ប្រធានាធិបតីចិនលោក ស៊ី ជីនពីង និងមន្ត្រីសុខាភិបាលចិននៅទីនោះ នឹងបន្តប្រាប់អាជ្ញាធរនៅជុំវិញពិភពលោក នូវអ្វីគ្រប់យ៉ាងដែលពួកគេត្រូវដឹងអំពីវីរុសនេះ ។

មជ្ឈមណ្ឌលគ្រប់គ្រង និងបង្កាជំងឺរបស់អាមេរិក CDC បានលើកឡើងថា អ្នកស្រុកនៃតំបន់ Snohomish ក្នុងទីក្រុងវ៉ាស៊ីនតោន Washington ដែលបានវិលត្រឡប់មកពីប្រទេសចិន ត្រូវបានគេធ្វើរោគវិនិច្ឆ័យថា មានផ្ទុកវីរុសនេះ ។ ឆ្លើយតបនឹងបញ្ហានេះ មជ្ឈមណ្ឌល CDC និងសន្តិសុខមាតុភូមិបានចាប់ផ្តើមត្រួតពិនិត្យប្រជាជនដែលធ្វើដំណើរ ទៅកាន់ព្រលានយន្តហោះធំៗនៅរដ្ឋកាលីហ្វ័រញ៉ា និងញូវយ៉កពីទីក្រុងវូហាន ប្រទេសចិន ជាខេត្តដែលមានការរីករាលដាលនៃវីរុសខូរ៉ូណាប្រភេទថ្មីនេះ ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner