រោងចក្រកាត់ដេរសម្លៀកបំពាក់មួយបោះទុនវិនិយោគជាង១០លានដុល្លារ នៅខេត្តកំពង់ស្ពឺ ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជាវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ

អត្ថបទដោយ៖
Kien Sereyvuth

នៅថ្ងៃ២៤មករានេះ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញ វិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ ដល់ក្រុមហ៊ុនរោងចក្រកាត់ដេរសម្លៀកបំពាក់របស់ក្រុមហ៊ុន “K.Y ODYSSEY GARMENT CO.,LTD.” ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្រាវ ឃុំទឹកល្អក់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

គម្រោងនោះ មានទុនវិនិយោគប្រមាណ ១០លាន៧សែនដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន១ពាន់៧៩៧កន្លែង។ ចាប់ពីដើមខែឆ្នាំ២០២០មក គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញ វិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ ដល់ក្រុមហ៊ុនចំនួន៦ក្នុងទុនវិនិយោគ៣១លានដុល្លារ និងអាចបង្កើតការងារបាន ជាង៤ពាន់៥០០នាក់ផងដែរ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner