ទីក្រុងប៉េកាំងលុបចោលរាល់គម្រោងប្រារព្ធពិធីអបអរធំៗនាឱកាសបុណ្យចូលឆ្នាំចិន ដោយសារការគំរាមកំហែងខ្លាំងពីវីរុសផ្លូវដង្ហើមថ្មី

ចិន៖គម្រោងប្រារព្ធពិធីអបអរទ្រង់ទ្រាយធំទាំងអស់នៅរដ្ឋធានីប៉េកាំង ត្រូវសម្រេចលុបចោល ដើម្បីជួយដល់កិច្ចប្រឹងប្រែងទប់ស្កាត់ការរីករាលដាលនៃវីរុសផ្លូវដង្ហើមប្រភេទថ្មី នេះបើតាមអាជ្ញាធរចិននៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ ។

អាជ្ញាធរវប្បធម៌ និងទេសចរណ៍ទីក្រុងប៉េកាំងបានលើកឡើងថា ដើម្បីជួយដល់កិច្ចប្រឹងប្រែងទប់ស្កាត់ និងគ្រប់គ្រងការឆ្លងវីរុសកូរ៉ូណាប្រភេទថ្មី ក៏ដូចជាធានាសុវត្ថិភាព សុខភាព និងអាយុជីវិតរបស់ប្រជាជនគ្រប់រូប អាជ្ញាធរសូមអំពាវនាវឲ្យការជួបជុំគ្នាដែលមានមនុស្សច្រើនកុះករគួរតែត្រូវកាត់បន្ថយ ។ ដូច្នេះ គម្រោងប្រារព្ធពិធីអបអរទ្រង់ទ្រាយធំនានាក្នុងទីក្រុងប៉េកាំង ដែលធ្លាប់ប្រព្រឹត្តទៅជារៀងរាល់ឆ្នាំនាពេលកន្លងមក សម្រាប់ឱកាសបុណ្យចូលឆ្នាំចិន ត្រូវបានលុបចោលទាំងអស់ ។

ស្របពេលជាមួយគ្នានេះដែរ សារមន្ទីររាជវាំងបុរាណ (Forbidden City) នៅកណ្តាលរដ្ឋធានីប៉េកាំង ដែលជាទីតាំងទេសចរណ៍ដ៏ល្បីល្បាញបំផុតមួយរបស់ប្រទេសចិន ក៏ត្រូវបិទទ្វារជាបណ្តោះអាសន្នផងដែរ ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner