មេភូមិពាមកាយ ឃុំកោះស្តេច សម្រេចចិត្តចងក ធ្វើអត្តឃាត ដោយសារ តែវិបត្តិផ្ទាល់ខ្លួន

អត្ថបទដោយ៖
Kien Sereyvuth

ខេត្តកោះកុង៖ ម្សិលមិញមេ ភូមិ ពាមកាយ ឃុំកោះស្តេច ស្រុក គីរីសាគរ ខេត្តកោះកុងបានធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួន ករណីបានកើតឡើងនៅព្រឹកថ្ងៃទី២៣ ខែមករាឆ្នាំ២០២០។

តាមការសាក សួររបស់សមត្តិកិច្ចពី ភរិយាសពបានឲ្យដឹង ថា  សពជនរងគ្រោះ មានឈ្មោះ តាំង ចក់ ភេទប្រុស អាយុ៥៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ មេភូមិពាមកាយ ហេីយ នៅ រយៈពេល ប៉ុន្មាន ថ្ងៃ នេះប្តីរបស់គាត់មាន អាការៈខុស ប្លែកពីធម្មតាហេីយគាត់ តែងតែ តាមមេីលរហូត  លុះដល់ព្រឹកមិញពេល ភ្ញាក់ពីគេងគាត់ ចូលបន្ទប់ ទឹកស្រាប់ តែប្តីរបស់គាត់ បានយកដែកព្យួរ ខោអាវ  មកចង មកមាត់ ទ្វារបន្ទប់ ទឹក ហើយ ក៏ ដេីរទៅក្រោយ ផ្ទះ  គាត់ ក៏ បាន ស្រែក ឆោឡោអោយ អ្នក ជិតខាង ជួយ  រួច ក៏នាំ គ្នា ទៅ រកប្តី របស់គាត់ស្រាប់តែ ប្រទះឃើញ ប្តីគាត់ ចងក  នឹងដេីមស្មាច់ កម្ពស់ ប្រហែល  ៣  ម៉ែត្រ  ដែល មានចំងាយប្រមាណ ៤៥០ម៉ែត្រ ពីផ្ទះ របស់គាត់ ហើយ អ្នក ជិត ខាង  ក៏បាន ឡេីង យក គាត់ ចុះ  តែ គាត់ បាន ស្លាប់ បាត់ បង់ ជីវិត ទៅ ហើយ  រួច ក៏ រាយការណ៍មកប្រាប់ សមត្ថកិច្ច  ប៉ុស្តិ៍រដ្ឋបាល ឃុំ កោះស្តេច  ដេីម្បី ចុះ ត្រួតពិនិត្យ  ។

ក្រោយ ទទួល បាន ពត៌មាន  កម្លាំងជំនាញ អធិការ ស្រុក គីរី សាគរ  សហការជាមួយ កម្លាំងប៉ុស្តិ៍កោះស្តេច ដោយមាន ការ ចូល រួម ពី មន្ត្រី  ពេទ្យមណ្ឌលសុខភាពកោះស្តេច និងអាជ្ញាមូល ដ្ឋាន ចុះធ្វើការ កោសល្យវិច័យ សព  ក្រោយ ពិនិត្យ បាន សន្និដ្ឋាន ថា សពរង គ្រោះ ពិតជាបានចង ក សម្លាប់ខ្លួនដោយខ្លួនឯង ពិតប្រាកដមែន។ បច្ចុប្បន្ន សពត្រូវបាន ប្រគល់ជូនក្រុមគ្រួសារ ដើម្បីរៀប ចំធ្វើបុណ្យតាមប្រពៃណី៕ធ.ដ

ដោយ៖ យានជៀប

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner