លោក ដូណាល់ ត្រាំ ទទួលស្គាល់ថា កងកម្លាំងអាមេរិកពិតជារងរបួស ដោយ សារការបាញ់ស្រោចមីស៊ីលរបស់អ៊ីរ៉ង់លើមូលដ្ឋាននៅអ៊ីរ៉ាក់

សហរដ្ឋអាមេរិក៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ត្រាំ បានទទួលស្គាល់ថាកងកម្លាំងអាម៉េរិកច្រើននាក់បានរងរបួស ក្នុងការវាយប្រហារដោយមីស៊ីលរបស់អ៊ីរ៉ង់លើមូលដ្ឋានយោធានៅអ៊ីរ៉ាក់ និងថា អ្នករងរបួសទាំងនោះគឺមិនធ្ងន់ធ្ងរទេ ។

ថ្លែងក្នុងសន្និសិទសារព័ត៌មានមួយក្នុងទីក្រុងដាវ៉ូស ប្រទេសស្វីស នៅថ្ងៃទី២២ ខែមករានេះ លោក ត្រាំ បាននិយាយថា លោកបានដឹងថា ពួកគេ (ទាហានអាម៉េរិក) មានការឈឺក្បាល… លោកអាចរាយការណ៍បានថា វាមិនធ្ងន់ធ្ងរទេ ។ លោកបន្ថែមថា លោកបានដឹងអំពីការរងរបួស ក្នុងចំណោមទាហានអាម៉េរិកប៉ុន្មានថ្ងៃ បន្ទាប់ពីការវាយឆ្មក់ដោយអ៊ីរ៉ង់ប្រឆាំងនឹងមូលដ្ឋានអាម៉េរិកនៅអ៊ីរ៉ាក់ ដើម្បីជាការសងសឹកចំពោះការសម្លាប់ឧត្តមសេនីយ៍ កាស្សេម សូឡៃមេនី កាលពីថ្ងៃទី០៣ ខែមករាកន្លងមកនេះ ។

ការកត់សម្គាល់បែបនេះរបស់លោក ដូណាល់ ត្រាំ ត្រូវបានធ្វើឡើងជាការឆ្លើយតបទៅនឹងសំណួររបស់ក្រុមអ្នកកាសែត បន្ទាប់ពីមានជំនួបទ្វេភាគីនៅថ្ងៃទី២២ ខែមករានេះ ជាមួយប្រធានាធិបតីអ៊ីរ៉ាក់លោក ប៉ាហាម សាលី នៅខាងក្រៅកិច្ចប្រជុំកំពូលនេះ ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner