ភ្នាក់ងារពន្លត់អគ្គិភ័យអាម៉េរិក៣នាក់ស្លាប់ ក្នុងហេតុការណ៍ធ្លាក់យន្តហោះពន្លត់ភ្លើងឆេះព្រៃនៅអូស្រ្តាលី
អត្ថបទដោយ៖
Kien Sereyvuth
អូស្រ្តាលី៖ ភ្នាក់ងារពន្លត់អគ្គិភ័យអាម៉េរិក៣នាក់បាត់បង់ជីវិត ក្រោយអាជ្ញាធរអូស្រ្តាលីបានរកឃើញយន្តហោះពន្លត់អគ្គីភ័យមួយគ្រឿង ដែលបានធ្លាក់នៅក្បែរទីក្រុងស៊ីដនី រដ្ឋ New South Wales នៅថ្ងៃទី២៣ ខែមករានេះ ។
បើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ យន្តហោះប្រភេទ C-130 Hercules ដែលជាកម្មសិទ្ធិក្រុមហ៊ុនពន្លត់អគ្គីភ័យតាមផ្លូវអាកាសរបស់អាមេរិក Coulson Aviation បានដាច់ការទាក់ទង ក្រោយហោះចេញពីក្រុង Richmond រដ្ឋ New South Wales របស់អូស្រ្តាលី ដើម្បីធ្វើប្រតិបត្តិការពន្លត់ភ្លើងឆេះព្រៃ ។
ទន្ទឹមគ្នា អាជ្ញាធរអូស្រ្តាលីក៏បានចេញតាមរកយន្តហោះនោះ ហើយរកឃើញថា វាបានធ្លាក់នៅតំបន់ជួរភ្នំ Snowy Mountain ភាគខាងត្បូងរដ្ឋ New South Wales និងមិនឆ្ងាយប៉ុន្មានពីទីក្រុងស៊ីដនីឡើយ រីឯភ្នាក់ងារពន្លត់អគ្គីភ័យទាំង៣នាក់ ដែលបានបាត់បង់ជីវិត គឺជាជនជាតិអាមេរិកទាំងអស់ ៕ធ.ដ