ពេទ្យសត្វខេត្តបន្ទាយមានជ័យបន្តបង្ក្រាបបានមាន់រស់ដែលនាំចូលពីប្រទេសថៃតាមច្រករបៀង

អត្ថបទដោយ៖
Kien Sereyvuth

បន្ទាយមានជ័យ៖ មន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាលឬពេទ្យសត្វនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ និងនេសាទខេត្តបន្ទាយមានជ័យជាបន្តបង្ក្រាបបាននូវមាន់រស់ដែលឈ្មួញលួចនាំចូលពីប្រទេសថៃមកប្រទេសកម្ពុជាតាមច្រករបៀង នៃព្រំដែនកម្ពុជា ថៃក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ។

លោក ហ៊ុយ ទូច ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យប្រាប់កាលពីថ្ងៃទី២៣ខែមករាថា៖ នៅវេលាម៉ោង១០និង១០នាទីយប់ថ្ងៃទី២២ខែមករាឆ្នាំ២០២០   ក្រុមអន្តរាគមន៍នៃមន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបានធ្វើការស្ទាក់ឃាត់ចាប់បានរថយន្តដឹកមាន់រស់១គ្រឿងម៉ាកនីសាន់១បាំងកន្លះពាក់ស្លាកលេខបាត់បង២A៤៨៩៣ ពណ៌ទឹកប្រាកក់ ដែលផ្ទូកមាន់រស់ចំនួន៩១២ក្បាលស្មើនឹង១១៤ត្រការ។

មាន់រស់ទាំងនេះ ត្រូវបានម្ចាស់ និងអ្នកដឹកនេះប្រាប់ថា បានលួចនាំចូលពីប្រទេសថៃមកប្រទេសកម្ពុជាតាមច្រករបៀងចម្ការគភូមិចម្ការគ ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ (ដែលឈរជើងដោយយោធាកងការពារព្រំដែនលេខ៥០៣) ។
កម្លាំងជំនាញបានដេញ ស្ទាក់ឃាត់រថយន្តនោះបាននៅលើផ្លូវជាតិលេខ៥៨ចំនូចមុខវត្តព្រៃចាន់ភូមិព្រៃចាន់ ឃុំអូរបីជាន់ស្រុកអូរជ្រៅ ។ ម្ចាស់រថយន្ត ជាអ្នកបើកបរ និងក៏ជាម្ចាស់ទំនិញមាន់រស់នោះមានឈ្មោះឆោម នាវ  ភេទប្រុសរស់នៅភូមិទួលពង្រឃុំទួលពង្រស្រុកម៉ាឡៃ ។ ហើយថាគោលដៅនៃការដឹកជញ្ជូនសត្វមាន់រស់នេះ គឺយកទៅបោះដុំអោយម៉ូយនៅខេត្តសៀមរាបក្នុងរដូវបុណ្យចូលឆ្នាំចិននេះ ។

បន្ទាប់មកសមត្ថកិច្ចជំនាញបាននាំយកវត្ថុតាងខាងលើមកបង្ខាំង ទុកនៅកន្លែងចត្តាឡីស័កនៃការិយាល័យនៃមន្ទីរកសិកម្មខេត្តដើម្បីយកសំណាកវិភាគផ្ញើទៅអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីរងចាំអនុវត្តនីតិវិធីនិងផាកពិន័យ ។

គួរបញ្ជាកថា ការទប់ស្កាត់ បង្ក្រាបនេះ ជាការទទួលខុសត្រូវក្នុងតួនាទី ភារកិចមន្ត្រីជំនាញពេទ្យសត្វ  និងជាពិសេសក៏ជាការអនុវត្តតាមការណែនាំរបស់ឯកឩត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខប្រមាញ់និងនរសាទ  ឯកឧត្តមអគ្គនាយក អគ្គនាយកដ្ឋានផលិតកម្ម និងបសុព្យបាល ក៏ដូចជាការយកចិត្តទុកដាក់របស់ឯកឩត្តមអភិបាលខេត្ត និងប្រធានមន្ទិរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តផងដែរ ។

ហើយវិធានការនេះ ត្រូវបានបង្កើនឡើងក្នុងឨកាសរដូវបុណ្យចូលឆ្នាំចិន វៀតណាមនេះ ។ ការលួចនាំចូលមាន់រស់ ក៏ដូចផលិតផលពីបក្សី ជ្រូក គោក្របីឬបទល្មើសផ្សេងទៀត ហើយច្រករបៀងនៅតែបើកគឺជាការអនុវត្តន៍ផ្ទុយទាំងស្រុងពីគោលការណ៍ណែនាំរបស់ក្រសួងមហាផ្ទៃ  ក៏ដូចការណែនាំ ដាក់បញ្ជាបន្ថែមរបស់គណៈបញ្ជាការឯកភពរដ្ឋបាលខេត្ត ។ ឯមន្ត្រីជំនាញពេទ្យសត្វពុំមានប្រចាំការតាមចក្ររបៀង ហើយក៏មិនទទួលកិច្ចសហការិកងកម្លាំងការពារព្រំដែនដែរ៕ធ.ដ

ដោយ៖ ឃិន គន្ធា

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner