រដ្ឋបាលខេត្តព្រះសីហនុចាត់វិធានការក្តៅក្នុងការកាយប្រឡាយអូរដើម្បីរំដោះជំនន់ទឹកភ្លៀង
ព្រះសីហនុ ៖ អាជ្ញាធរខេត្ត ព្រះសីហនុ នៅព្រឹក ថ្ងៃ ២៣ មករាឆ្នាំ២០២០ នេះបានចុះឈូសឆាយ សំណង់ ផ្សេងៗ និង ប៉ះលំនៅដ្ឋាន ប្រជាពលរដ្ឋ មួយចំនួន ដែល នៅតាមប្រឡាយ អិលវី ក្នុងសង្កាត់ លេខ៤ បើទោះជា ម្ចាស់សំណង់ ស្នើសុំ ការអនុគ្រោះ ឬ រកអន្តរាគមន៍ កុំអោយឈូសឆាយ ក្រោមហេតុផល ថាបាត់បង់ ផ្ទះសំបែង គ្មានកន្លែង រស់នៅយ៉ាងណាក្តី ។

បើតាម មន្ត្រី សាលាក្រុង បានថ្លែង ការពារ សកម្មភាព អាជ្ញាធរ ដែល ធ្វើប្រតិបត្តិការ ឈូសឆាយ សំណង់ នេះ ថាធ្វើឡើង ក្រោយ ពលរដ្ឋ ម្ចាស់ សំណង់ មិនអនុវត្តន៍ តាមសេចជូនដំណឹង របស់ អាជ្ញាធរ ខេត្ត ក្រុង ដែល អោយម្ចាស់ សំណង់រុះរើ ខ្លួនឯងក្រោម ហេតុផល ថាសំណង់ ផ្សេងៗ និងលំនៅ ដ្ឋាទាំងអស់នោះ សង់ប៉ះពាល់ ដីអូរ ។

ប្រភព ដដែល អះអាងថា សេចក្តីជូនដំណឹង របស់ ឯកឧត្តម គួច ចំរើន អភិបាលខេត្ត ព្រះសីហនុ បាន ផ្សព្វផ្សាយ ជូន មហាជន ពលរដ្ឋ ជ្រាប កន្លងមក ពី សកម្មភាព នេះ ធើ្វ ឡើង ក្នុង យុទ្ធនាការ កាយ ស្តារ អូរ ប្រឡាយ បើកផ្លូវ ទឹក ក្នុង ក្រុងព្រះសីហនុ ក្រោម គម្រោង ថវិកា របស់ ថ្នាក់ជាតិ ពលរដ្ឋ ផ្សេងទៀត ដែល នៅមាន សំណង់ ប៉ះពាល់ ដី អូរ ប្រឡាយ សូម ធ្វើ ការរុះរើ ខ្លួនឯង ជៀសវាង ការខូចខាត ទ្រព្វសម្បតតិរបស់ប្រជារដ្ឋចុះរុះរើដោយអជ្ញាធរពេលដែល អជ្ញាធរ៕ធ.ដ
ដោយ៖ យានជៀប

