គណៈកម្មការទី៧នៃរដ្ឋសភា ចុះពិនិត្យស្ថានភាពវិស័យសិក្សាធិការក្នុងខេត្តកំពង់ស្ពឺ (Video Inside)

គណៈកម្មការទី៧នៃរដ្ឋសភា បានចុះពិនិត្យស្ថានភាពនៃការបង្រៀននិងរៀនតាមបណ្តុំ នៅតាមគ្រឹះស្ថានសិក្សា សាធារណៈ និងឯកជននៅក្នុងខេត្តកំពង់ស្ពឺថ្ងៃនេះ។

គណៈកម្មការទី៧ដឹកនាំដោយលោកហ៊ុនម៉ានី គឺជាគណ: កម្មការ ដែលបាន និងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់អំពីស្ថានភាពដំណើរការនៃការបើកសាលារៀន បន្ទាប់ពីគ្រឹះស្ថានសិក្សាទាំងនោះ បានបើកដំណើរការឡើងវិញកាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ បន្ទាប់ពី ត្រូវបានខកខានអស់ជិត២ឆ្នាំមកនេះដោយសារការផ្ទុះឆ្លងនៃជំងឺកូវីដ១៩។

ខេត្តកំពង់ស្ពឺមានគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន បើកដំណើរការសរុបចំនួន ៨៧៤ លើគ្រឹះស្ថានសិក្សា សរុប ១ពាន់៤៦កន្លែង ទូទាំងខេត្ត។ គ្រឹះស្ថានសិក្សាដែលមិនទាន់បានបើក ត្រូវគេបញ្ជាក់ថាគឺ ជាគ្រឹះស្ថាន ដែលស្ថិតក្នុងតំបន់ទីប្រជុំជនដែលមានហានិភ័យខ្ពស់ និងជាទីតាំងដែលនៅមានករណីផ្ទុះក្នុងសហគមន៍។

ប្រធានគណៈកម្មការទី៧ លោកហ៊ុនម៉ានី បានថ្លែងថាការបើកដំណើរការដំណើរការសាលារៀនមួយចំនួនទូទាំង ប្រទេសនាពេលថ្មីៗនេះ គឺជាសញ្ញាវិជ្ជមានថ្មីមួយចំពោះសង្គមកម្ពុជាដែលកើតឡើងដោយសារការអនុវត្តគោល នយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ជាពិសេសការអនុវត្តយុទ្ធនាការជាតិចាក់វ៉ាក់សាំងជូន ប្រជាជនទូ ទាំងប្រទេសដើម្បីបង្កើតភាពស៊ាំក្នុងសហគមន៍។  លោកហ៊ុនម៉ានី បានថ្លែងរំពឹងថានាពេលខាងមុខនេះ សង្គម កម្ពុជាទាំងមូលនឹងវិលត្រឡប់មកសភាពមុនការរីករាលដាលនៃជំងឺកូវីដ១៩ ដែលអាចអនុញ្ញាតឱ្យ ប្រជាពល រដ្ឋអាចប្រកបរបរទទួលទានចិញ្ចឹមជីវិតដូចធម្មតាវិញ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner