កម្ពុជាលាតត្រដាងនូវនយោបាយជាក់លាក់របស់ខ្លួនចំពោះពិភពលោក (Video Inside)

កម្ពុជាបានចូលរួមបង្ហាញគោលជំហរជាក់លាក់របស់ខ្លួនតាមរយៈកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៦។ សុន្ទរកថារបស់ប្រមុខរាជរដ្ឋាភិបាលតាមរយៈប្រព័ន្ធវីដេអូថ្ងៃទី២៥កញ្ញា បានលើកឡើងតាំងពី បញ្ហាឆ្លងកូវីដ១៩, បញ្ហាប្រកួតប្រជែងផ្នែកភូមិសាស្ត្រនយោបាយ, មូលហេតុដែលកម្ពុជាត្រូវពង្រឹងនូវពហុភាគី និយម, ការប្តេជ្ញារបស់កម្ពុជាក្នុងការថែរក្សាសន្តិភាពនិងសន្តិសុខពិភពលោកក្រោមឆ័ត្រអង្គការ សហប្រជាជាតិ,

ការទាមទារកម្ពុជាចង់ឲ្យអង្គការសហប្រជាជាតិមួយដែលមានកែទម្រង់ថ្មីនិងមានភាពរហ័សរហួន, ការគាំទ្រកែ ទម្រង់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ, និងរហូតដល់ការសម្តែងមោទកភាពរបស់កម្ពុជា ដែលនឹង ធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុបលើកទី១៣ខែវិច្ឆិកាឆ្នាំ២០២១ និងការធ្វើជាប្រធានអាស៊ានឆ្នាំ២០២២ ខាងមុខនេះថែមទៀត៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner