ឃាត់មនុស្ស១៨៦នាក់ និងបញ្ជូនទៅតុលាការ១នាក់ ក្នុង៧២ម៉ោង កន្លងមកនេះ (Video Inside)
មនុស្សចំនួន១៨នាក់ ត្រូវបានឃាត់ខ្លួនរយៈពេល២៤ម៉ោងនេះ ដែលនាំឱ្យការឃាត់ខ្លួនមនុស្សក្នុងរយៈពេល ៧២ម៉ោងបានកើនឡើងដល់់១៨៦នាក់ ក្នុងអំពើល្មើសបំពានវិធានរដ្ឋបាលនិងវិធានសុខាភិបាល ។
មន្ត្រីគណៈ កម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជម្ងឺកូវីដ-១៩ លោកឧត្តមសេនីយ៍ឯក ម៉ៅ ពៅ បានថ្លែងបញ្ជាក់ជាបន្តបន្ទាប់ ក្នុងយុទ្ធនាការបង្ក្រាបរយៈពេល៧២ម៉ោងកន្លងមកនេះថា កាលពីថ្ងៃសៅរ៍សមត្ថកិច្ចឃាត់បានមនុស្ស២៣នាក់, បញ្ជូនទៅតុលាការម្នាក់ និងផាកពិន័យជាប្រាក់បានចំនួន ៦លាន២សែនរៀល ក្នុងការអនុវត្តវិធានការច្បាប់ ចំនួន១០ករណី។
នៅថ្ងៃអាទិត្យនោះវិញ សមត្ថកិច្ចឃាត់បានមនុស្សចំនួន១៤៥នាក់, ឃាត់រថយន្ដចំនួន៣គ្រឿង ,ម៉ូតូ១៤គ្រឿង និងផាកពិន័យជាប្រាក់បានចំនួន ១លាន ៤សែនរៀល ក្នុងការអនុវត្តវិធានការច្បាប់ចំនួន៥៣ ករណី ។ និងដោយឡែកនៅថ្ងៃទី២៧កញ្ញា នេះ សមត្ថកិច្ចឃាត់មនុស្សបានចំនួន១៨នាក់ និងផាកពិន័យជា ប្រាក់បានចំនួន ១លាន៨សែនរៀល ក្នុងការ អនុវត្តវិធានការច្បាប់ចំនួន ១០ករណី ផងដែរ ។
បទល្មើសមិនគោរពវិធានការដ្ឋបាល ត្រូវផាកពិន័យអន្តរការណ៍ពី ១លានទៅ ៥លានរៀល, ត្រូវ ផ្ដន្ទាទោស ដាក់ពន្ធនាគារពី៦ខែទៅ៣ឆ្នាំ និងពិន័យជាប្រាក់ពី ២លាន ទៅ ១០លានរៀល បើអំពើនោះបាន បណ្ដាល ឲ្យមានការ ចម្លង ជំងឺ កូវីដ-១៩ដល់អ្នកដទៃ និងត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី២ឆ្នាំទៅ៥ឆ្នាំ និងពិ ន័យ ជា ប្រាក់ពី៥លាន ទៅ ២០ លានរៀលបើអំពើនោះបានបណ្ដាលឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពសាធារណៈ៕