ខេត្តព្រះសីហនុ ឆ្លងថ្មី១៤៤នាក់ (Video Inside)
ខេត្តព្រះសីហនុ បានរាយការណ៍ជុំវិញមានអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ១៤៤ នាក់ នៅថ្ងៃនេះ ដែលនាំឲ្យរយៈពេល ៧២ម៉ោងកន្លងមកនេះ មានអ្នកឆ្លងជំងឺកូវីដ១៩ក្នុងខេត្តមួយនេះមានច្រើនរហូតដល់ ២៦៥នាក់ ។
យោងតាម របាយការណ៍ពីខេត្តព្រះសីហនុនោះ ការឆ្លងថ្មីទាំង ២៦៥នាក់ នៅថ្ងៃនេះ រួមមានជាប្រភេទថ្មី Dalta ចំនួន ៣៩នាក់ ផងដែរ ។ ការឆ្លងនៅថ្ងៃនេះ បានកើតលើពលរដ្ឋនៅក្នុងស្រុកកំពង់សិលា ចំនួន ៤នាក់, ស្រុកព្រៃនប់ ១១៩នាក់ និងឆ្លងលើពលរដ្ឋក្រុងព្រះសីហនុចំនួន ៨នាក់ ៕