ឧត្តរមានជ័យបិទខ្ទប់ភូមិសាស្ត្រក្នុងសង្កាត់កូនក្រៀល (Video Inside)
រដ្ឋបាលខេត្តឧត្តរមានជ័យ បានសម្រេចកំណត់យកភូមិសាស្រ្តមួយចំនួន នៅក្នុងសង្កាត់កូនក្រៀល នៃក្រុង សំរោង ដាក់ជាតំបន់ក្រហមបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ។ មិនមានសេចក្តីរាយការណ៍បញ្ជាក់លំអិតនូវតួលេខផ្ទុះឆ្លងក្នុងសង្កាត់កូនក្រៀលនៃក្រុងសំរោងដែលដាក់ជាតំបន់ក្រហមនោះ ឡើយ។
យោងតាមរដ្ឋបាលខេត្ត តំបន់ក្នុងសង្កាត់កូនក្រៀល ដែលត្រូវកំណត់ជាតំបន់ក្រហមនោះ គឺស្ថិតនៅ ក្នុងផ្នែកមួយនៃភូមិផ្អុង ដែលត្រូវបិទខ្ទប់ចាប់ពីថ្ងៃទី ២៥ កញ្ញា រហូតដល់មានសេចក្តីជូនដំណឹងជាថ្មី ៕