ប្រធានគ្រឹះស្ថានវិវឌ្ឍន៍ហ្គោលឌិនហ្វាយនែននៅស្វាយអន្ទរសម្លាប់មនុស្សក្រោមបង្គាប់ (Video Inside)

ប្រធានគ្រឹះស្ថានវិវឌ្ឍន៍ហ្គោលឌិនហ្វាយនែនសាខាស្វាយអន្ទរ ក្នុងខេត្តព្រៃវែងត្រូវបានសមត្ថកិច្ចចាប់ខ្លួន ក្រោយការសម្លាប់ស្ត្រីធ្វើការម្នាក់ស្ថិតក្រោមបង្គាប់។ ជនសង្ស័យជាឃាតករឈ្មោះ យ៉ុម ចន្ថា អាយុ២២ឆ្នាំ  បាន ទទួលសារភាពកំហុសក្រោយការចាប់ខ្លួន។

ស្ត្រីរងគ្រោះអាយុ២៧ឆ្នាំឈ្មោះមុំចិន្តា ដែលជាបុគ្គលិក សាខា គ្រឹះស្ថានវិវឌ្ឍន៍ហ្គោលដិន ស្រុកស្វាយអន្ទរ ត្រូវបានសម្លាប់ដោយឃាតករប្រើកម្លាំងខ្ទប់មុខ ធ្វើឱ្យនាងថប់ ដង្ហើមដាច់ខ្យល់ស្លាប់។

ហេតុការណ៍បានកើតឡើងកាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ក្នុងកន្លែងធ្វើការស្ថិតនៅ ក្នុងស្រុកស្វាយអន្ទរនិងសមត្ថកិច្ចបានស្វែងតាមចាប់ខ្លួនឃាតករនៅថ្ងៃដដែលនោះ។ សមត្ថកិច្ចបានបញ្ជាក់ថា ករណីសម្លាប់នេះ គឺដោយសារតែអំពើវិវាទការងារនៅក្នុងក្រុមហ៊ុន ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner