ចាប់គ្រឿងញៀនជិតមួយគីឡូនៅខេត្តតាកែវ (Video Inside)
គ្រឿងញៀនជិត១គីឡូក្រាមនិងបុរសជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចបង្ក្រាបនៅខេត្តតាកែវ។ ជនសង្ស័យឈ្មោះ លិន តូច អាយុ ៤៧ឆ្នាំ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនតាំងពីថ្ងៃទី២៤កញ្ញា។
គ្រឿងញៀនមេតំហ្វេតាមីន (ICE) ទម្ងន់ជាង៨៥៤ក្រាមត្រូវបានរឹបអូសនៅចំណុចផ្លូវលេខ៣ ស្ថិតក្នុងភូមិក្រាំងត្បាល់, ឃុំក្រាំងលាវ នៃស្រុកបាទី។ មិនមានសេចក្តីរាយការណ៍ថាតើគ្រឿងញៀននោះ បានជាប់ពាក់ព័ន្ធនឹងប្រភពពាក់ព័ន្ធអ្វីខ្លះនោះឡើយ។ ជនសង្ស័យ និងវត្ថុតាង ត្រូវបានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តតាកែវ តាមនីតិវិធី៕