ជើងហោះហើរ និងរថភ្លើងចេញពីទីក្រុងវូហាន ត្រូវផ្អាកទាំងអស់ ខណៈដែលចំនួនអ្នកស្លាប់ដោយសារវីរុសផ្លូវដង្ហើមថ្មីកើនដល់១៧ និងឆ្លង៥៧១នាក់

ចិន៖ ជើងហោះហើរ និងខ្សែរថភ្លើងចាកចេញពីទីក្រុង វូហាន ប្រទេសចិន ត្រូវផ្អាកទាំងអស់ ស្របពេលដែលវីរុសផ្លូវដង្ហើមថ្មីបានផ្តាច់ជីវិតមនុស្សកើនឡើងដល់១៧នាក់ និង មនុស្ស៥៧១នាក់ផ្សេងទៀតបានឆ្លង នេះបើតាមអាជ្ញាធរចិននៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ ។

បច្ចុប្បន្នក្រៅពីប្រទេសចិននោះ ប្រទេសផ្សេងៗដូចជាសហរដ្ឋអាមេរិក ថៃ ជប៉ុន និងកូរ៉េខាងត្បូង ក៏មានការរកឃើញអ្នកឆ្លងវីរុសពីចិននេះផងដែរ ហើយពួកគេសុទ្ធតែមានប្រភពពីទីក្រុង វូហាន ខណៈនៅប្រទេសថៃវិញមានការឆ្លងរហូតដល់ ០៤ករណីហើយ ។

វីរុសផ្លូវដង្ហើមត្រូវបានអាជ្ញាធរចិនប្រកាសពីការរកឃើញដំបូងបំផុត កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ នៅទីក្រុងវូហាន ហើយប្រភពនៃការកកើតវីរុស ដែលធ្វើឲ្យប្រព័ន្ធផ្លូវដង្ហើម (សួត) ចុះទន់ខ្សោយខ្លាំងនេះ ត្រូវបានក្រុមជំនាញវេជ្ជសាស្ត្រចិន សង្ស័យថា បានកកើតឡើងនៅក្នុងទីផ្សារលក់គ្រឿងសមុទ្រដ៏ល្បីល្បាញមួយប្រចាំទីក្រុង ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner