ប្រមុខការទូតចិន៖ ភាពជាដៃគូរ “AUKUS” បង្ហាញពី “ចិត្តគំនិតសង្គ្រាមត្រជាក់”

ប៉េកាំង៖ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី ក្នុងអំឡុងកិច្ចពិភាក្សាជាមួយសមភាគីជាន់ខ្ពស់គណៈកម្មការកិច្ចការបរទេសសហភាពអឺរ៉ុបរបស់លោក គឺលោក ចូសេប បូរ៉េល នៅថ្ងៃអង្គារសប្តាហ៍នេះបានគូសបញ្ជាក់ថា ភាពជាដៃគូថ្មីរវាងសហរដ្ឋអាមេរិក អូស្រ្តាលី និងចក្រភពអង់គ្លេស ដែលហៅកាត់ថា “AUKUS” បានបង្ហាញពី “ចិត្តគំនិតសង្គ្រាមត្រជាក់” ។

ស្ថិតក្រោមកិច្ចព្រមព្រៀង AUKUS រវាងចក្រភពអង់គ្លេស សហរដ្ឋអាមេរិក និងអូស្ត្រាលីនេះ ទីក្រុងវ៉ាស៊ីនតោននឹងចែករំលែកបច្ចេកវិទ្យានាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរជាមួយទីក្រុងកង់បេរ៉ា។ ការប្រកាសអំពីភាពជាដៃគូថ្មីនៅដើមខែនេះទៀតសោត បានបិទភ្នែកគណៈកម្មការអឺរ៉ុបដែលនិយាយថា ខ្លួនមិនបានពិគ្រោះយោបល់ជាមុនទេ។ កិច្ចព្រមព្រៀងថ្មីនេះដែរក៏មានន័យថា អូស្ត្រាលីនឹងលុបចោលកិច្ចព្រមព្រៀងទិញនាវាមុជទឹកពីបារាំង។

ហើយជាការសងសឹកវិញនោះ ទីក្រុងប៉ារីស បានហៅឯកអគ្គរដ្ឋទូតរបស់ខ្លួនប្រចាំនៅសហរដ្ឋអាមេរិកត្រឡប់មកកាន់មាតុប្រទេសវិញ ខណៈដែលរដ្ឋមន្ត្រីការបរទេសបារាំង លោក ហ្សង់វីស ឡឺដ្រៀន បានពិពណ៌នាភាពជាដៃគូរ AUKUS ថា ជា “ការចាក់ចំពីក្រោយខ្នង”៕ ប្រភព៖ CGTN

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner