ខេត្តមណ្ឌលគិរីបិទបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំង (Video Inside)

ខេត្តមណ្ឌលគិរី បានបិទបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំងជុំទី១ក្នុងខេត្តមណ្ឌលគិរីនៅថ្ងៃទី២៩កញ្ញានេះហើយ គ្រាដែលខេត្តចំនួន៥ទៀតនឹងត្រូវបន្តបិទជាបន្តបន្ទាប់។ ប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងទូទាំងប្រ ទេស លោកស្រី ឱ វណ្ណឌីន បានថ្លែងក្នុងមណ្ឌលគីរីថ្ងៃនេះ។

តួលេខនៃចំនួនសរុបដែលប្រជាពលរដ្ឋទូទាំងប្រទេស បានទទួលការចាក់ វ៉ាក់សាំងគិតត្រឹមថ្ងៃទី២៩ខែកញ្ញា បានកើនដល់១៣លាន២សែន៧ម៉ឺន៣ពាន់២៦៣ នាក់ ហើយ ក្នុងនោះរួមមានទាំងអ្នកចាក់កុមារអាយុពី៦ ដល់ ១២ឆ្នាំ, យុវជនវ័យជំទង់អាយុរវាងពី១២ដល់១៧ឆ្នាំ និងលើមនុស្សពេញវ័យចាប់ពី១៨ឆ្នាំឡើងទៅ។

មនុស្សទី ១០លាននៃវ័យ១៨ឆ្នាំឡើងទៅ នឹងត្រូវរំពឹងរកឃើញនៅចុងរង្វង់ខែតុលាខាងមុខនេះ គ្រាដែលដំណើរ ការ ចាក់វ៉ាក់សាំងកាន់តែឈានជិតដល់គោលដៅចុងក្រោយ និងមនុស្សមួយចំនួនទៀត ដែលត្រូវចាក់បានស្ថិតតាមទីកន្លែងដាច់ស្រយាលដែលមិនអាចធ្វើដំណើរចូលទៅដល់ដោយងាយនោះឡើយ។

បើសរុបលើតួលេខប្រជាពលរដ្ឋចំនួន១៦លាននាក់នៅទូទាំងប្រទេសវិញគិតត្រឹមថ្ងៃទៅ២៩កញ្ញានេះ, ទំហំ ភាគរយនៃពលរដ្ឋដែលមិនទាន់បានទទួលការចាក់វ៉ាក់សាំង នៅសេសសល់ប្រមាណតែជាង១៧ភាគរយតែ ប៉ុណ្ណោះ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner