សិស្សមួយលាននាក់ និងសាលាជិត១ម៉ឺនបាននឹងកំពុងដំណើរការ (Video Inside)

សាលារៀនជិត១ម៉ឺនកន្លែងហើយត្រូវបានបើកដំណើរការឡើងវិញជាមួយនឹងសិស្សសាលាប្រមាណ១លាន នាក់ដោយការរៀនមានការឆ្លាស់វេនគ្នា។

រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោកហង់ ជួនណារ៉ុន បានថ្លែងកាលពីម្សិលមិញថា សាលារៀនចំនួនជិត១ម៉ឺនកន្លែង ដែលបានបើកនោះរួមមានមត្តេយ្យសិក្សាប្រមាណ ៣ពាន់៣០០កន្លែង, បឋមសិក្សាប្រមាណ៥ពាន់, អនុវិទ្យាល័យប្រមាណ១ពាន់កន្លែង និងវិទ្យាល័យប្រមាណ ៥០០កន្លែង ជាមួយនឺងសិស្សចូលរៀនប្រមាណ ១លាននាក់ ដែលការចូលការរៀនត្រូវបានធ្វើជាក្រុមតូចៗ ឆ្លាស់វេនគ្នានៅតាមសាលារៀន។

លោកបានបញ្ជាក់ទៀតថា រហូតមកដល់ពេលនេះមានបុគ្គលិកអប់រំ ទាំងរដ្ឋនិងឯកជនប្រមាណ ១៦ម៉ឺននាក់ ឬ ៩៥% ដែលបានចាក់វ៉ាក់សាំងដូសទី២ រួចរាល់ ព្រមទាំងមានកុមារអាយុ ១២ដល់១៧ឆ្នាំ ប្រមាណ ៨៩% និងកុមារអាយុ៦ ដល់១១ឆ្នាំប្រមាណ ៧៨% បានចាក់វ៉ាក់សាំង ដែលជាការ ចូលរួមធានានូវសុវត្ថិភាពបុគ្គលិកអប់រំ និងសិស្សានុសិស្ស។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner