តំណាងរាស្ត្របក្សសាធារណរដ្ឋហៅការសម្រេចចិត្តដកកងទ័ពចេញពីអាហ្វហ្គានីស្ថានរបស់លោក បៃដិន ថា ជា “គ្រោះមហន្តរាយមួយ”

វ៉ាស៊ីនតោន៖ ក្រុមតំណាងរាស្ត្រអាមេរិកមកពីគណបក្សសាធារណរដ្ឋ នៅថ្ងៃពុធសប្តាហ៍នេះ បានរិះគន់យ៉ាងខ្លាំងជុំវិញការការពារការសម្រេចចិត្តដកកងទ័ពអាមេរិកចេញពីអាហ្វហ្គានីស្ថានរបស់លោក ចូ បៃដិន ថា មិនមានភាពស្មោះត្រង់ និងវិនិច្ឆ័យខុសដែលបង្កទៅជាគ្រោះមហន្តរាយមួយ។

សមាជិកសភាតំណាងរាស្ត្រជាន់ខ្ពស់មកពីគណបក្សសាធារណរដ្ឋលោក Mike Rogers បាននិយាយថា ខ្ញុំមានការបារម្ភថា លោកប្រធានាធិបតីបានធ្វើការវិច្ឆ័យខុស… ហើយវាគឺជាការបរាជ័យដ៏ធំបំផុតមួយនៅក្នុងប្រវត្តិសាស្ត្ររបស់មេដឹកនាំអាមេរិក ដោយលោកបានហៅការសម្រេចចិត្តដកកងទ័ពចេញពីអាហ្វហ្គានីស្ថានថា ជា “គ្រោះមហន្តរាយមួយ”។ នៅក្នុងសវនាការសួរចម្លើយថ្នាក់ដឹកនាំនៃមន្ទីរបញ្ចកោណឈានចូលដល់ថ្ងៃទី២ នៅថ្ងៃពុធសប្ដាហ៍នេះ ក្រុមតំណាងរាស្ត្របក្សសាធារណរដ្ឋបានចោទប្រកាន់ លោក ចូ បៃដិន ថា បាននិយាយកុហកពាក់ព័ន្ធនឹងការផ្ដល់អនុសាសន៍ពីក្រុមមេបញ្ជាការកងទ័ពអាមេរិក ក្នុងការរក្សាកងទ័ព២,៥០០នាក់ ការមើលស្រាលពីការព្រមានពីហានិភ័យនៃការឡើងកាន់អំណាចជាថ្មីរបស់ក្រុមតាលីបង់ និងការលើកសរសើរហួសហេតុពេកពីសមត្ថភាពរបស់សហរដ្ឋអាមេរិក ក្នុងការបង្ការកុំឱ្យអាហ្វហ្គានីស្ថានក្លាយជាឋានសួគ៌របស់ពួកភេរវករដូចជាក្រុមអាល់កៃដាជាដើម។

ទោះជាយ៉ាងណា កាលពីខែសីហាកន្លងទៅ នៅក្នុងបទសម្ភាសន៍មួយតាមកញ្ចក់ទូរទស្សន៍លោក ចូ បៃដិន បានបដិសេធថាក្រុមមេបញ្ជាការរបស់លោកមិនបានផ្ដល់ អនុសាសន៍ឱ្យរក្សាកងទ័ពអាមេរិក ២,៥០០នាក់ឱ្យបន្តស្ថិតនៅក្នុងប្រទេសអាហ្វហ្កានីស្ថានឡើយ ខណៈមានសេចក្ដីរាយការណ៍ជាច្រើនថាពួកគេបានផ្ដល់ អនុសាសន៍បែបនេះដល់រូបលោក៕ ប្រភព៖ CNA

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner