គម្រោងលើកកម្ពស់សមត្ថភាពស្ថាប័ន និងការប្រតិបត្តិរបស់ក្រុមប្រឹក្សាសមាគមថ្នាក់មូលដ្ឋាន បានលើកស្លាកចំនួន ២៤ស្លាក ក្នុងស្រុកគោលដៅចំនួនពីរ គឺស្រុកស្អាង និងស្រុកអង្គស្នួល ខេត្តកណ្តាល

ខេត្តកណ្តាល ៖ ថ្នាក់ដឹកនាំសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តកណ្តាល បានចុះអភិវឌ្ឍគម្រោងលើកកម្ពស់សមត្ថភាពស្ថាប័ន និងការ ប្រតិបត្តិរបស់ក្រុមប្រឹក្សាសមាគមថ្នាក់មូលដ្ឋានបានលើកស្លាកចំនួន២៤ស្លាក នៅទូទាំងខេត្ត កណ្តាល ដែលមាន២២ឃុំ-សង្កាត់ និង២ស្រុក ចាប់ពីថ្ងៃទី២៩-៣០ ខែកញ្ញា ឆ្នាំ២០២១ ។ លោក អ៊ុ ចន អនុប្រធានអចិន្រៃ្តយ៍សមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តកណ្តាល បានលើក ឡើងថា កម្មវិធីនេះបានរៀបចំដោយសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តកណ្តាល មានការគាំទ្រថវិកាពីសហភាពអឺរ៉ុប (EU) សមាគមក្រុម ប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ខេត្តពោធិ៍សាត់ វិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ (API) និងអង្គការអេដអាក់ស្យុង (AEA)។

លោកបានបន្តថា អង្គការទាំងអស់នេះ បានជួយទៅលើគម្រោងដែលមានឈ្មោះថា គម្រោងលើកកម្ពស់សមត្ថភាពស្ថាប័ន និងការប្រតិបត្តិរបស់ក្រុមប្រឹក្សាសមាគមថ្នាក់មូលដ្ឋាន ដែលបានជួយទៅលើប្រជាពលរដ្ឋ មានមុខរបរជួបការលំបាក និងការអនុវត្តមុខរបរខ្នាតតូច ដោយអនុវត្តទៅលើការចិញ្ចឹមសត្វ និងដាំបន្លែដើម្បីជួយទៅពលរដ្ឋក្រីក្រ។

លោកបានបញ្ជាក់ថា គម្រោងនេះ គឺមានគោលបំណងចង់បង្ហាញអំពីការអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាពទៅដល់ក្រុមប្រឹក្សាក្រុងស្រុក រដ្ឋបាលក្រុង ស្រុក ក្រុមប្រឹក្សាឃុំ សង្កាត់ និងប្រជាពលរដ្ឋទូទៅ ដើម្បីឱ្យពួកគាត់ចូលរួមទី១៖ ការអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពទាំង ៧ចំណុច ដើម្បីឱ្យភូមិឃុំរបស់ពួកគាត់ទាំងអស់ក្លាយទៅជាភូមិឃុំ ដែលមានសុវត្ថិភាព ទី២៖ គឺការចូលរួមអនុវត្តវិធានការក្នុងយុទ្ធនាការការពារជំងឺកូវីដ១៩ ដែលក្រសួងសុខា ភិបាល បាន ប្រកាសស្ដីអំពីការអនុវត្តវិធានការ បីកុំ បីការពារ របស់យើងទាំងអស់គ្នា គឺចង់ឱ្យប្រជា ពលរដ្ឋគាត់មើលឃើញអំពីយុទ្ធវិធីការពារជំងឺកូវីដ១៩ និងទី៣៖ គឺយើងចង់ឲ្យប្រជាពលរដ្ឋទាំង អស់ដឹងថាគ្រប់រដ្ឋបាលស្រុក គឺមានច្រកចេញចូលតែមួយហើយច្រកចេញចូលតែមួយនេះគឺចង់ឱ្យប្រជាពលរដ្ឋយល់អំពីការផ្ដល់សេវារបស់ ស្រុក ដើម្បីពួកគាត់មានភាពងាយស្រួល មានភាពលឿនរហ័ស និងមានតម្លាភភាព គណីភាព ។

ប្រធានសមាគមបានថ្លែងអំណរ គុណចំពោះ អាជ្ញាធរឃុំ សង្កាត់ និងក្រុងស្រុងទាំងអស់ដែលបានចូលរួមសហការណ៍ ជាពិសេសនោះ គឺគម្រោងលើកកម្ពស់សមាសភាពស្ថាប័ន និងការប្រតិបត្តិរបស់សមាគមក្រុមប្រឹក្សា ដែលតែងតែជួយគាំទ្រទៅលើការអនុវត្តតួនាទីភារកិច្ចរបស់ក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន។ សូមបញ្ជាក់ថា គម្រោងនេះ មានការគាំទ្រថវិកាពីសហភាពអឺរ៉ុប(EU) សម្របសម្រួលដោយសមាគមខេត្តកណ្តាល វិទ្យាស្ថានតស៊ូមតិនិងគោយលនយោបាយ(API) និងអង្គការអេដ អេ អាក់ ស្យុង(AEA) ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner