ឥណ្ឌាបាញ់សាកល្បងមីស៊ីលផ្លោង K-4 ប្រភេទបាញ់ចេញពីនាវាមុជទឹក និង មានសមត្ថភាពបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ

ឥណ្ឌា៖ ប្រព័ន្ធផ្សព្វផ្សាយឥណ្ឌាបានរាយការណ៍ថា មីស៊ីលផ្លោង K-4 ត្រូវបានបាញ់សាកល្បងនៅឈូងសមុទ្រ ប៊ែនហ្គាល់ ភាគអាគ្នេយ៍ប្រទេសកាលពីប៉ុន្មានថ្ងៃមុន ហើយវាត្រូវបានបាញ់ចេញពីឧបករណ៍មួយដែលស្ថិតនៅក្រោមផ្ទៃសមុទ្រ ។

ប្រភពបន្តថា កំឡុងការធ្វើតេស្តមីស៊ីល K-4 នោះ វាអាចហោះបានចម្ងាយ២.២០០គីឡូម៉ែត្រ ដែលនេះគឺជាលើកដំបូងហើយសម្រាប់មីស៊ីលប្រភេទនេះ ក្នុងការបាញ់សាកល្បងចម្ងាយឆ្ងាយដូច្នេះ ខណៈកន្លងមកមីស៊ីល K-4 ត្រូវបានបាញ់សាកល្បងតែក្នុងរយៈចម្ងាយខ្លីប៉ុណ្ណោះ ។

បើតាមការរំពឹងទុកនោះ ឥណ្ឌានឹងបំពាក់មីស៊ីលប្រភេទនេះនៅក្នុងនាវាមុជទឹក INS Arihant របស់ខ្លួន ដែលបច្ចុប្បន្នមានបំពាក់មីស៊ីលផ្លោង K-15 ចំនួន១២គ្រាប់ ដែលមានសមត្ថភាពប្រើក្បាលគ្រាប់នុយក្លេអ៊ែរ ។ នៅពេលមីស៊ីល K-4 អាចប្រើប្រាស់បានជាផ្លូវការ នាវាមុជទឹក Arihant នឹងផ្ទុកមីស៊ីលផ្លោងនេះបាន៤គ្រាប់បន្ថែមទៀត ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner