ជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមមានចំនួន ៣៤នាក់ ក្នុងរយៈពេល៩ខែដើមឆ្នាំនេះ (Video Inside)

មនុស្ស៣៤នាក់បានរងគ្រោះដោយសារគ្រាប់មីននិងសំណល់ជាតិផ្ទុះក្នុងរយៈពេល៩ខែដើមឆ្នាំនេះ។ អនុប្រធានទី១អាជ្ញាធរមីនកម្ពុជា ទេសរដ្ឋមន្ត្រី លោកលី ធុជ បានថ្លែងបញ្ជាក់នូវតួលេខរងគ្រោះនៅថ្ងៃ ព្រហស្បតិ៍នេះ ក្នុងសិក្ខាថ្នាក់ជាតិមួយតាមប្រព័ន្ធវីដេអូ។ លោកលីធុជ បានបញ្ជាក់ថា ក្នុងចំណោមជនរងគ្រោះ

ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមទាំង៣៤នាក់នោះ រួមមានករណីស្លាប់១០នាក់, របួស១៨នាក់, និង ពិការអវៈយវៈចំនួន៦នាក់។ លោកបានបញ្ជាក់ថាតួលេខនេះបង្ហាញពីការថយចុះ ៣៨% បើប្រៀបធៀបជាមួយ នឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ ដែលពេលនោះមានជនរងគ្រោះដោយសារគ្រាប់មីននិងសំណល់ជាតិផ្ទុះចំ នួន៥៥នាក់។កម្ពុជាមានផែនការ បោសសំអាតគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះឲ្យអស់រហូតដល់ឆ្នាំ២០២៥៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner