ខេត្តព្រៃវែង ឆ្លងថ្មី១០០នាក់ (Video Inside)

ខេត្តព្រៃវែងបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ១០០នាក់ ថែមទៀត និងមានករណីមនុស្សស្លាប់ម្នាក់ ដែល ត្រូវបានចាប់ទុកថា ជាករណីគ្រោះថ្នាក់សង្គម ។ តួលេខឆ្លងកូវីដ១៩ ក្នុងខេត្តព្រៃវែងនៅថ្ងៃនេះ មានការកើន ឡើង ៥នាក់ ធៀបនឹងការរកឃើញកាលពីម្សិលមិញ ។

យោងតាមរដ្ឋបាលខេត្ត ការឆ្លងនៅថ្ងៃនេះបានកើតឡើង លើពលរដ្ឋនៅក្នុងក្រុងព្រៃវែងចំនួន ២៧នាក់, ស្រុកបាភ្នំ ៩នាក់, ស្រុកកញ្ជៀច ៨នាក់, ស្រុកកំចាយមារ ៨នាក់, ស្រុកកំពង់ត្របែក ម្នាក់, ស្រុកមេសាង ៨នាក់, ស្រុកពារាំង ៩នាក់, ស្រុកព្រះស្តេច១០នាក់, ស្រុកពាមជរ ៧នាក់, ស្រុកពាមរក៍ ៣នាក់ និងនៅស្រុកស្វាយអន្ទរចំនួន ៧នាក់ ។

ខេត្តព្រៃវែង គិតរហូតមកទល់នឹងពេលនេះ មាន អ្នកឆ្លងជំងឺ កូវីដ១៩សរុបចំនួន ៧ពាន់ ៤៩៤នាក់, ជាសះស្បើយចំនួន ៦ពាន់ ១៩៥នាក់ និងមានអ្នកអ្នកស្លាប់ សរុបចំនួន ១៤១ នាក់ ។ ខេត្តព្រៃវែង គឺជាខេត្តមួយ ដែលមានអ្នកឆ្លងវីរុសបំប្លែងថ្មី Delta ចំនួន ២២នាក់ និង វីរុសបំប្លែង Alpha ចំនួន ៣នាក់។ នៅក្នុងខេត្តព្រៃវែងដដែលនោះ មានសេចក្តីរាយការណ៍សមត្ថកិច្ចបានឲ្យដឹងផងដែរថា មានករណីមានបុរស ម្នាក់បានស្លាប់ក្នុងហេតុការណ៍ចងកសម្លាប់ខ្លួននៅលើដើមព្រីង ក្នុងហេតុការណ៍កើតឡើងនៅចំនុចភូមិធ្នង់ ឃុំស្តៅកោង នៃស្រុកបាភ្នំកាលពីថ្ងៃទី២៨កញ្ញា ។ បុរសសម្លាប់ខ្លូនឯងអាយុ ៥១ឆ្នាំ ត្រូវគេបញ្ចេញអត្តសញ្ញាណ ឈ្មោះ កែវ ផាត់ ដែលគេសង្ស័យថា ការសម្លាប់ខ្លួននោះ គឺដោយសារតែវិបត្តិផ្លូវចិត្ត ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner