ការឆ្លងកូវីដ១៩នៅកម្ពុជា ក្នុងរយៈពេល២៤ម៉ោងនេះ ធ្លាក់ចុះមកនៅត្រឹម២៣២ករណី (Video Inside
តួលេខឆ្លងកូវីដ១៩ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ បានធ្លាក់ចុះយ៉ាងខ្លាំងពីជាង៩០០ករណីមកនៅត្រឹម ជាង២០០ករណី។ ក្រសួងសុខាភិបាលបានឲ្យដឹងការរកឃើញឆ្លងថ្មីចំនួន២៣២នៅថ្ងៃនេះ គឺតាមរយៈលទ្ធផល បញ្ជាក់ដោយម៉ាស៊ីន PCR។ មិនមានសេចក្តីរាយការណ៍ជុំវិញការធ្វើតេស្តរកឃើញតាមឧបករណ៍តេស្តរហ័ស នោះឡើយ។ នេះជាតួលេខឆ្លងចាប់ផ្តើមនាដើមខែតុលាដែលជាខែថ្មីបន្ទាប់ពីការឆ្លងក្នុងខែកញ្ញាដែលផ្តើមដោយ តួលេខ៤៥៥ និងបញ្ចប់ដោយតួលេខ៩៧៨។ ក្នុងមួយខែកញ្ញាកន្លងមកនេះ ការឆ្លងសរុបមានចំនួន ១ម៉ឺន៩ពាន់ ២៩៦ករណី និងមានមនុស្សស្លាប់ក្នុងមួយខែនោះចំនួន៤១៦នាក់។
ការឆ្លងថ្មីនៅថ្ងៃនេះរួមមាន១៨៥ករណីជាការឆ្លងចូលក្នុងសហគមន៍ និង៤៥ករណី គឺការឆ្លងមកពីក្រៅប្រទេស។ បើប្រៀបធៀបនឹងម្សិលមិញ, តួលេខឆ្លងក្នុងសហគមន៍ថ្ងៃនេះ បានថយចុះ៧១០ករណី, រីឯតួលេខឆ្លងមកពីក្រៅ ប្រទេសបានថយចុះ៣៦ករណី។ ចំណែកការស្លាប់ថ្មីក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ មានចំនួន១៧នាក់ ដែលចំនួននេះស្នើគ្នា ប្រៀបធៀបនឹងម្សិលមិញ។ ចំនួនមនុស្ស ដែលបានឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ រយៈពេល២២២ថ្ងៃ កន្លងមកនេះ បានកើនឡើងដល់៩ម៉ឺន៣ពាន់៨៥៥ករណី ។
កម្ពុជាគិតត្រឹមថ្ងៃ ទី១ខែតុលា ការឆ្លងសរុបទូទាំងប្រទេស មានចំនួន១១ម៉ឺន២ពាន់៨៨៣ករណី, ការស្លាប់សារុបកើនចំនួន២ពាន់៣៣៦នាក់ និង ការព្យាបាល ជាសះស្បើយ សរុបមានចំនួន១០ម៉ឺន៣ពាន់៣៨៣នាក់។