រយៈពេល២៤ម៉ោងចាក់វ៉ាក់សាំងលើពលរដ្ឋបាន ៤ម៉ឺន២ពាន់៧៧៤នាក់ (Video Inside)
ប្រជាពលរដ្ឋដែលបានទទួលការចាក់វ៉ាក់សាំងក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះមានចំនួន ៤ម៉ឺន២ពាន់ ៧៧៤នាក់។ យោងតាមក្រសួងសុខាភិបាល, តួលេខនៃចំនួនសារុបដែលប្រជាពលរដ្ឋទូទាំងប្រទេសដែលបាន ទទួលការចាក់វ៉ាក់សាំងគិតត្រឹមថ្ងៃទី៣០ខែកញ្ញា បានកើនដល់១៣លាន៣សែន៧ម៉ឺន៨៣៨នាក់ហើយ, ក្នុង នោះ អ្នកបានចាក់វ៉ាក់សាំងដូសទី២រួចមានចំនួន១១លាន៦ម៉ឺន៥៧៣នាក់។
ការចាក់វ៉ាក់សាំងលើពលរដ្ឋអាយុ ពី១៨ឆ្នាំឡើង មានចំនួន៩លាន៩សែន៥ពាន់៦៦៦នាក់, ការចាក់លើយុវជនវ័យជំទង់អាយុរវាងពី១២ដល់១៧ឆ្នាំ មានចំនួន១លាន៧សែន៦ម៉ឺន១១៨នាក់, ចំណែកការចាក់លើកុមារអាយុពី៦ដល់១២ឆ្នាំមានចំនួន១លាន ៧សែន៥ពាន់៥៤នាក់ ។ ដោយឡែកការចាក់ដូសទី៣ លើពលរដ្ឋគិតមកដល់ថ្ងៃទី១ តុលា ឆ្នាំ២០២១ បានចំនួន ៨សែន៩ម៉ឺន៤ពាន់៣៥១នាក់ ។
បើគិតសរុបលើតួលេខប្រជាពលរដ្ឋចំនួន ១៦លាននាក់ ទូទាំងប្រទេសវិញគិត ត្រឹមថ្ងៃនេះ, ទំហំភាគរយនៃការចាក់វ៉ាក់សាំងបានកើនប្រមាណ ៨៣,៥៧% ហើយ ៕