កម្ពុជានិងកូរ៉េខាងត្បូងត្រៀមចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីក្នុងខែតុលានេះ (Video Inside)

កម្ពុជានិងកូរ៉េខាងត្បូង បានប្ដេជ្ញាចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ឲ្យបាននៅក្នុងខែតុលានេះ ខណៈ ទំហំពាណិជ្ជកម្មរយៈពេល៨ខែរវាងប្រទេសទាំង២ មានជាង៥១៤លានដុល្លារអាមេរិក។

អនុរដ្ឋលេខាធិ ការក្រសួងពាណិជ្ជកម្មលោក ប៉ែន សុវិជាតិ បានអោយដឹងនៅថ្ងៃទី១ខែតុលា ឆ្នាំ២០២១នេះថា «កិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ នឹងចុះហត្ថលេខាផ្លូវការនៅក្នុងខែតុលា ឆ្នាំ២០២១នេះ ប៉ុន្ដែមិនទាន់មានកាល បរិច្ឆេទច្បាស់លាស់នៅឡើយទេ។ លោកបានបញ្ជាក់ថាតាមការគ្រោងទុក, ភាគីទាំងពីរប្តេជ្ញា នឹងចុះហត្ថលេខា លើកិច្ចព្រមព្រៀងនេះ ឲ្យបានទាន់ពេលវេលាដែលកំណត់ក្នុងខែតុលានេះ»។

គួរបញ្ជាក់ថាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ ដែលនឹងត្រូវចុះហត្ថលេខាផ្លូវការ នៅក្នុងខែតុលា នេះ នឹងជួយនាំទំនិញកម្ពុជាជាង១ម៉ឺនមុខ ចូលទៅក្នុងទីផ្សារកូរេខាងត្បូងដោយរួចពន្ធ បន្ទាប់ពីកិច្ចព្រមព្រៀង នោះ នឹងចូលជាធរមាន។

ការចុះហត្ថលេខា លើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ គ្រោងនឹងធ្វើដោយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ ដែលលោកគ្រោងអញ្ជើញទៅចុះហត្ថលេខាដោយផ្ទាល់នៅកូរ៉េខាងត្បូង ប្រសិនបើស្ថានភាព កូវីដធូរស្រាល ឬនឹងអាចធ្វើតាមប្រព័ន្ធ Online បើសិនស្ថានភាពកូវីដ១៩ នៅមិនទាន់ល្អនោះទេ។

ទំហំពាណិជ្ជកម្ម កម្ពុជា-កូរ៉េ ក្នុងឆ្នាំ២០២០កន្លងទៅ សម្រេចបានសរុបចំនួន ៧២៩.១៣លាន ដុល្លារអាមេរិក ដែលកើនឡើង១៧.៣១ភាគរយ បើបៀបធៀបនឹងឆ្នាំ២០១៩ មានចំនួន៨៨១.៧៦លានដុល្លារ។ បើសិនជាកិច្ច ព្រមព្រៀងពាណិជ្ជកម្មសេរីត្រូវបានចុះហត្ថលេខានិងបានអនុវត្តបន្ថែមទៀតនោះ កម្ពុជានឹង រំពឹងការជំរុញ ទំនាក់ទំនងវិស័យពាណិជ្ជកម្ម រវាងប្រទេសទាំង២ នឹងកើនឡើងដល់ជាង១ពាន់លានដុល្លារ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner