ក្រសួងសាធារណការព្រមានរថយន្តដោះលែងមិនត្រូវខុសជាលើកទី២ (Video Inside)
រដ្ឋមន្ត្រីក្រសួងសាធារណការបានដោះលែងរថយន្តដឹកលើសទម្ងន់កំណត់ចំនួន២២៩គ្រឿងដែលបានឃាត់ ទុករយៈពេលច្រើនខែដោយសារការដឹកជញ្ជួនល្មើសនឹងច្បាប់កំណត់ និងថ្លែងព្រមាននៅថ្ងៃនេះថា បើសិនជា ម្ចាស់រថយន្តហ៊ានប្រព្រឹត្តល្មើសច្បាប់នោះទៀត ក្រសួងនឹងមិនធ្វើការដោះលែងរថយន្តល្មើសនោះជាលើក ទី២ឡើយ។
ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដែលជារដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជួន បានថ្លែងថាកោះ ដោះលែងរថយន្តនោះ គឺផ្អែកលើស្ថានភាពគ្រប់គ្រងបានល្អនៃជម្ងឺកូវីដ១៩ដែលកម្ពុជាបានចាប់ផ្តើមបើកដំណើរ សាឡើងវិញបន្តិចម្តងក្នុងនោះរួមមានការបើកនូវសាលារៀននានាទូទាំងប្រទេស ។
រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល បានបញ្ជាក់ថា ការដឹកជញ្ជូនលើសកម្រិតទម្ងន់ កំណត់ គឺជាការបំផ្លាញផ្លូវដែលជាញើសឈាមរបស់រាជរដ្ឋាភិបាល ខិតខំស្វែងរកដើម្បីការបំរើប្រជាពលរដ្ឋ។