កម្ពុជាសាងសង់កន្លែងដុតភ្លើងគប់ និងកន្លែងធ្វើពិធីបើក-បិទស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ (Video Inside)

កន្លែងដុតភ្លើងគប់ក្នុងវិមានកីឡដ្ឋាននៃពហុកីឡដ្ឋានជាតិមរតកតេជោ បាននឹងកំពុងដំណើរការសាងសង់ដោយ មានការរៀបចំបំពាក់នូវប្រព័ន្ធសុវត្ថិភាពខ្ពស់បំផុត សម្រាប់ត្រៀមពិធីបើក-បិទ ការប្រកួតកីឡាស៊ីហ្គេម និង អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ឆ្នាំ២០២៣ លោក វ៉ាត់ ចំរើន បានថ្លែងថា ប្រព័ន្ធភ្លើងគប់នេះ នឹងត្រូវរៀបចំក្រោយគេ ព្រោះជាកន្លែងមួយដ៏សំខាន់ ដោយត្រូវប្រើប្រព័ន្ធសុវត្ថិ ភាពខ្ពស់ ដោយសារត្រូវប្រើហ្គាសសម្រាប់ដុត។

កន្លែងដុតភ្លើងគប់នេះ នឹងគ្រោងធ្វើឲ្យបានរួចរាល់ នៅមុន ដំណាច់ខែវិច្ឆិកាឆ្នាំ២០២១ ព្រោះគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ គ្រោងនឹងរៀបចំពិធី សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវវិមានកីឡដ្ឋាននៃពហុកីឡដ្ឋានជាតិមរតកតេជោ នៅចុងខែវិច្ឆិកាខាងមុខ នោះផងដែរ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner