កងទ័ពមួកខៀវកម្ពុជាជិត៣០០នាក់ចាកចេញទៅលីបង់ (Video Inside)
កងទ័ពមួកខៀវកម្ពុជា ២៩៨ នាក់បានចាកចេញពីកម្ពុជាហើយនៅថ្ងៃទី១តុលានេះ ដើម្បីធ្វើការផ្លាស់ប្តូរវេន នៅប្រទេសម៉ាលីក្រោមការបំរើបេសកកម្មអង្គការសហប្រជាជាតិ។ ពិធីចាកចេញនៅថ្ងៃនេះ បានប្រព្រឹត្តទៅ ក្រោមអធិបតីភាពអគ្គនាយកមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និង កាកសំណល់សង្គ្រាម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី។
កម្ពុជាគិតចាប់តាំងពីឆ្នាំ២០០៦ រហូតមកដល់ពេលនេះ បានបញ្ជូនកងកម្លាំងរក្សាសន្តិភាពជាង៧ពាន់នាក់ហើយ ទៅបំពេញបេសកកម្មមនុស្សធម៌ជាមួយអង្គការសហប្រជាជាតិ នៅក្នុងប្រទេសចំនួន៩ រួមមាន៖ ស៊ូដង់, ស៊ូដង់ ខាងត្បូង, ឆាដ, លីបង់, ស៊ីរី, ម៉ាលី, អាហ្វ្រិកកណ្តាល សាយប្រឹស និងប្រទេសយ៉េមែន។