ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អញ្ជើញជួបសំណេះសំណាលនិងចែកអំណោយ ជូនភ្នាក់ងារសារព័ត៌មានចំនួន ២៦នាក់ នៅក្នុងពិធីបុណ្យភ្ជុំបិណ្ឌ
កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម ស៊ុន សុវណ្ណរិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីឯកឧត្តម សាន់ យូ ឯកឧត្តម នៃ ចារី អភិបាលរងខេត្ត លោកអ៊ុន សុផល នាយករដ្ឋបាលសាលាខេត្ត និងលោកខឹម ចាន់នឿន នាយករងរដ្ឋបាលរងរដ្ឋបាលសាលាខេត្តកំពងើឆ្នាំង បានអញ្ជើញជួបសំណេះសំណាល ចែកអំណោយ ស្បៀ ងអាហារ ភេសជ្ជៈ និង ថវិកាមួយចំនួន របស់រដ្ឋបាលខេត្តកំពង់ឆ្នាំង ជូនដល់ភ្នាក់ងារសារព័ត៌មាននៅក្នុងខេត្តកំពង់ឆ្នាំងចំនួន ២៦រូប នៅក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ។
ឯកឧត្តម ស៊ុន សុវណ្ណរិទ្ធិ បានថ្លែងនូវការកោតសរសើរដល់ភ្នាក់ងាសារព័ត៌មានទាំងអស់ក្នុងខេត្តកំពង់ឆ្នាំងដែលកន្លងមកបានសហការជាមួយរដ្ឋបាលខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត និងអាជ្ញាធរគ្រប់មូលដ្ឋាន ក្នុងការផ្សព្វផ្សាយព័ត៌មានទូទៅស្ដីពីការអភិវឌ្ឍលើគ្រប់វិស័យ របស់ខេត្តកំពង់ឆ្នាំង ជាពិសេសគ្រប់សកម្មភាពនៃការប្រយុទ្ធប្រឆាំង និងវិធានការទប់ស្កាត់ជំងឺកូវីដ ១៩ នៅក្នុងភូមិសាស្រ្តខេត្តកំពង់ឆ្នាំង ។
ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ក៏បានផ្តាំផ្ញើដល់ភ្នាក់ងារសារព័ត៌មានទាំងអស់សូមសហការក្នុងការចុះយកព័ត៌មាន ផ្តល់ព័ត៌មាននិងផ្សព្វផ្សាយព័ត៌មាន ឲ្យបានត្រឹមត្រូវស្របតាមក្រមសីលធម៌វិជ្ជាជីវៈ និងច្បាប់ស្តីពីរបបសារព័ត៌មានដើម្បីរួមចំណែកជាមួយរដ្ឋបាលខេត្ត រាជរដ្ឋាភិបាលក្នុងការកសាងនិងអភិវឌ្ឍសង្គមជាតិកម្ពុជា ឲ្យមានសុខសន្តិភាពនិងកាន់តែទទួលបានសមិទ្ធផលថ្មីៗបន្ថែមទៀត ។
អ្នកសារពត៏មានយើង បានថ្លែងអំណរអរគុណនិងគោរពជូនពរដល់ ឯកឧត្តមស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្ត និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារឯកឧត្តមលោកជំទាវអភិបាលរងខេត្ត សូមមានសុខភាពល្អជន្មាយុយឺនយូរនិងទទួលបានជ័យជំនះគ្រប់ភារកិច្ច ក្នុងការ ដឹកនាំខេត្តកំពង់ឆ្នាំង ឱ្យកាន់តែទទួលបានសមិទ្ធផលថ្មីៗថែមទៀត៕ សុខគឹមសៀន