ស្លាប់៤នាក់និងកំពុងជួយសង្គ្រោះ១នាក់ ក្នុងហេតុការណ៍លង់ទឹកនៅឆ្នេរសមុទ្ទរាម (Video Inside)
ហេតុការណ៍លង់ទឹកនៅឆ្នេរសមុទ្ទរាមក្នុងខេត្តព្រះសីហនុ បាននាំឲ្យមនុស្ស៤នាក់ស្លាប់បើទោះបីជាមានការ ជួយសង្គ្រោះ។ មនុស្សម្នាក់ទៀតបានរួចខ្លួនបន្ទាប់ពីមានការជួយសង្គ្រោះក្នុងហេតុការណ៍ដែលកើតឡើងកាល ពីល្ងាចថ្ងៃទី៧តុលាដែលជាថ្ងៃចុងក្រោយនៃពិធីបុណ្យភ្ជុំបិណ្ឌ។ ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តម សេនីយ៍ទោ ជួន ណារិន្ទ បានថ្លែងថាមនុស្សទាំង៥ដែលបានលង់ទឹកនោះ គឺជាបងប្អូនបង្កើតនិងជីដូនមួយ។
អ្នក បាត់បង់ជីវិតឈ្មោះឡេង ស្រីឌៀប ភេទស្រី អាយុ២៥ឆ្នាំ, ឈ្មោះ ឡេង ជ្រូក ភេទប្រុស អាយុ២០ឆ្នាំ, ឈ្មោះ ឡេង ដាវ ប្រុស អាយុ១២ឆ្នាំ និង ឈ្មោះ ឡេង សុជាតា ភេទស្រី អាយុ១៦ឆ្នាំ។ ដោយឡែកកុមារអាយុ១០ឆ្នាំ ឈ្មោះឡេង សុជា កំពុងទទួលការជួយសង្គ្រោះនៅមន្ទីរពេទ្យ។ សាក្សីជាឳពុក លោកឡេង យ៉ឺង បានថ្លែងថាក្នុង
ហេតុការណ៍នោះ អ្នករងគ្រោះលង់មុនគេ គឺកុមារវ័យជំទង់អាយុ១២ឆ្នាំឡេងដាវ, ប៉ុន្តែនៅពេលដែលអ្នកដទៃ ទៀតជាបងប្អូនឃើញហេតុការណ៍នេះ ក៏បានស្ទុះទៅជួយ ខណៈដែលរលកទឹកបានបោកកួចទាញទៅបណ្តាល ឲ្យស្លាប់៤នាក់។ កុមារអាយុ១០ឆ្នាំដែលមានពោងពាក់ជាប់នឹងខ្លួន ត្រូវបានគេជួយសង្គ្រោះ និងកំពុងព្យាបាល នៅមន្ទីរពេទ្យ៕