ស្ត្រីវ័យក្មេងត្រូវឃាតករសម្លាប់ដាក់រុំក្នុងភួយ (Video Inside)

ស្ត្រីវ័យក្មេងម្នាក់ ត្រូវបានឃាតករសម្លាប់នៅក្នុងផ្ទះសំណាក់មួយក្នុងខេត្តពោធិ៍សាត់ និងសាកសពត្រូវបានគេរុំ ដាក់នៅក្នុងភួយបំរុងនឹងលួចដឹកចេញដោយស្ងាត់់ៗ។ ករណីឃាតកម្មនេះបានផ្អើលឆោឡោវេលាព្រឹកថ្ងៃទី៨តុ លានេះ បន្ទាប់ពីបុរសម្នាក់ដែលបំរុងដឹកសាកសពនៅក្នុងភួយនោះលើកដាក់ម៉ូតូបំរុងបើកចេញប៉ុន្តែត្រូវបានអ្នក ធ្វើការក្នុងផ្ទះសំណាក់បានឃើញនិងស្រែកសាកសួរ។ បុរសជាជនសង្ស័យ បានរត់គេចខ្លួនដោយទុកម៉ូតូនិង សាកសពក្នុងភួយនោះចោលនៅលើម៉ូតូ។ មិនមានសេចក្តីរាយការណ៍បញ្ជាក់ជុំវិញអត្តសញ្ញាណអ្នកស្លាប់និង បុរសជាជនសង្ស័យនោះទេ។ ហេតុការណ៍បានកើតឡើងក្នុងសំណាក់ យ៉ិនស៊ិនថ្មី ក្នុងសង្កាត់រលាប នៃក្រុង ពោធិ៍សាត់។

របាយការណ៍សមត្ថកិច្ចបានរៀបរាប់ថា មុនពេលកើតហេតុ នាវេលាម៉ោង៨យប់ថ្ងៃទី៧ខែតុលា មាននារីម្នាក់អាយុប្រហែល២០ឆ្នាំជាង បានមកជួលបន្ទប់លេខ៦ក្នុងផ្ទះសំណាក់នោះ ដេកតែម្នាក់ឯង។ វេលា ម៉ោង៩យប់ ក៏មានមនុស្សប្រុសម្នាក់វ័យប្រហែលគ្នា បានជិះម៉ូតូម៉ាក ហុងដាឌ្រីម ស្លាកលេខ 1G-8098 ចូល ក្នុងបរិវេណផ្ទះសំណាក់ និងបានដើរសំដៅទៅបន្ទប់លេខ៦។

របាយការណ៍ដដែលបានបន្តថា រហូតដល់ព្រឹក ថ្ងៃទី៨តុលា គេបានឃើញទ្វារបន្ទប់លេខ៦ចំហរ ខណៈបុរសជនសង្ស័យ បានទាញបង្វិចភួយមួយ ចេញពីបន្ទប់ និងលើកបង្វិចភួយនោះដាក់លើម៉ូតូ បម្រុងដឹកចេញពីផ្ទះសំណាក់ ប៉ុន្តែបុរសនោះបានប្រញាប់រត់គេចខ្លួនវិញ ក្រោយបុរសម្នាក់ដែលធ្វើការក្នុងផ្ទះសំណាក់ បានសាកសួរពេលឃើញមានឥវ៉ាន់យកចេញពីក្នុងបន្ទប់។ សមត្ថ កិច្ចបានថ្លែងថាគេកំពុងធ្វើការស្រាវជ្រាវរកមុខសញ្ញាជនសង្ស័យដើម្បីចាប់ខ្លួន៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner