មនុស្សជិត៣០០០នាក់បានចូលរួមខួបថ្ងៃ៧មករាលើកទី៤១នៅក្រុងខេមរភូមិន្ទខេត្តកោះកុង
កោះកុង៖ មីទ្ទិញរំលឹកខួបទី៤១ នៃទិវាជ័យជំនះ៧មករា (៧មករា ១៩៧៩-៧មករា ២០២០) បានប្រារព្ធធ្វើឡើវនាព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ នៅស៊ូនឹងស្ថិតនៅក្រុងខេមរភូមិន្ទ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេច វិជ័យសេនា ទា បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រ សួងការពារជាតិ ។

មីទ្ទិញអបអរសាទរខួបអនុស្សាវ រីយ៍លើកទី៤១ នៃទិវាជ័យជម្នះ ៧មករា ១៩៧៩-៧មករា២០២០ នេះបានប្រព្រឹត្តទោៅដោយមានការ ចូលរួមពីសំណាក់ឯកឧត្ដមលោកជំទាវ លោក លោកស្រី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរដែនដី លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋសរុបប្រមាណជិត៣ពាន់នាក់។

សម្ដេច វិជ័យសេនា ទា បាញ់ ឧបនាយករដ្ឋមន្ត្រី បានអានសន្ទរកថារបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដោយបានគូសបញ្ជាក់ថា ថ្ងៃនេះជាថ្ងៃគម្រប់ខួបទី៤១ នៃទិវាជ័យជំនះ ៧មករា ឆ្នាំ១៩៧៩ ជាប្រវត្តិសា ស្ត្រ ដែលបានផ្តួលរំលំរបបប្រល័យពូជសាសន៍របស់បន ប៉ុល ពត សង្គ្រោះជាតិ និងប្រជាជនកម្ពុជាឲ្យមានជីវិតរស់រានឡើងវិញ រួចផុតពីការ សម្លាប់រង្គាលនៃរបបដ៏សាហាវយង់ឃ្នងបំផុតនេះបានទាន់ពេលវេលា និងបានបញ្ចប់នូវសករាជដ៏ខ្មៅងងឹតបំផុតនៃប្រទេសកម្ពុជា ហើយបើកឡើងនូវសករាជថ្មី គឺឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម។

ជាមួយគ្នានេះ នៅក្នុងថ្ងៃជាប្រវត្តិ សាស្ត្រនេះដែរ ប្រជាជនកម្ពុជាយើងនៅគ្រប់ទិសទី ទាំងនៅក្នុងប្រទេស ទាំងនៅក្រៅប្រទេស កំ ពុងអបអរសាទរយ៉ាងក្លៀវក្លានូវខួបអនុស្សាវរីយ៍នៃទិវាជ័យជម្នះ ជាប្រវត្តិសាស្ត្រនេះ ក្នុងស្មារតីចងចាំជានិច្ចនូវគុណូបការៈដ៏ឧត្តុង្គឧត្តមរបស់កម្មាភិបាល យុទ្ធជន យុទ្ធនារី អ្នកស្នេហាជាតិដ៏ច្រើនឥតគណនា ដែលបានប្រយុទ្ធធ្វើពលីកម្មយ៉ាងអង់អាច ដើម្បីរំដោះប្រជាជនកម្ពុជាពីរបបប្រល័យពូជសាសន៍ និងការពារការរស់ឡើងវិញរបស់ប្រជាជន។

សម្ដេច បានបញ្ជាក់បន្តថា បច្ចុប្បន្ន ប្រជាជាតិយើងកំពុងរស់នៅយ៉ាងសុខដុមរមនាក្រោមពន្លឺនៃសន្តិភាព និងការអភិវឌ្ឍក្តី ក៏យើងទាំងអស់គ្នានៅតែចងចាំជានិច្ចនូវអតីតកាលដ៏ឈឺចាប់ និងខ្មៅងងឹតបំផុតរបស់ជាតិយើង ដែលបណ្តាលមកពីភ្លើង សង្គ្រាម និងអំពើប្រល័យពូជ សាសន៍ដ៏សាហាវយង់ឃ្នងបំផុតនេះ ។ បន្ទាប់ពីសង្គ្រាម៥ឆ្នាំ កម្ពុជាបានបន្តធ្លាក់ចូលក្នុងគ្រោះមហន្តរាយប្រល័យពូជ សាសន៍ថែមទៀត ដែលបង្ករ ឡើងដោយពួកឃាតករ ប៉ុល ពត ធ្វើឲ្យមាតុភូមិកម្ពុជា ត្រូវបំផ្លិចបំផ្លាញខ្ទេចខ្ទីដល់ចំណុចសូន្យ។ ហើយប្រជាជនកម្ពុជា ជាង៣ លាននាក់ត្រូវបានសម្លាប់រង្គាលយ៉ាងព្រៃផ្សៃបំផុត ឯអ្នកនៅរស់ក៏រង់ចាំតែពេលត្រូវគេយកទៅសម្លាប់ប៉ុណ្ណោះ។ ពិតប្រាកដណាស់ បើគ្មានរដ្ឋប្រហារថ្ងៃទី១៨ មីនា ឆ្នាំ១៩៧០ ក៏គ្មានរបបប្រល័យពូជសាសន៍ដែរ ហើយនិរន្តរភាពជាតិ ក៏មិនត្រូវកាត់ផ្តាច់ ប្រជាជនកម្ពុជានឹងបានបន្តរស់ក្នុងសន្តិភាព និងភាពសម្បូរសប្បាយ ។

សន្ទរកថារបស់សម្តេច នាយករដ្ឋមន្ត្រី ហ៊ុន សែន បានគូស បញ្ជាក់ថា នៅក្នុងឆ្នាំ២០១៩ ដែលទើបតែកន្លងផុតទៅនេះ សភាពការណ៍ទូទៅរបស់កម្ពុជា មានការវិវត្តន៍យ៉ាងល្អដែលផ្តល់ភាពអនុគ្រោះដល់ការសម្រេចគោលដៅរបស់យើងក្នុងការអភិវ ឌ្ឍសេដ្ឋកិច្ច សង្គម ទោះបីជាស ភាពការណ៍អន្តរជាតិនៅតែបន្តប្រែប្រួលយ៉ាងស្មុគស្មាញក្តី។ ៤១ឆ្នាំ្នកន្លងទៅនេះ គឺ៤១ឆ្នាំ នៃសាមគ្គីភាព វីរភាព និងជ័យជម្នះ ។
ការពុះពារផ្តូរផ្តាច់របស់យើងក្នុងរយៈពេល៤១ឆ្នាំនេះបានកែ ប្រែមាតុភូមិយើងពីគំនរផេះផង់ឲ្យឈានមកដល់ដំណាក់កាលអភិវឌ្ឍន៍ប្រកបដោយមោទន ភាពបំផុត។ នៅលើកំណាត់ផ្លូវដ៏វែងនេះ គណបក្សប្រជាជនកម្ពុជាដែលបានដឹកនាំការប្រយុទ្ធតស៊ូសង្គ្រោះជាតិពីរបបប្រល័យពូជសាសន៍បានឋិតនៅ រួមសុខរួមទុក្ខជានិច្ចជាមួយប្រជាជន ធ្វើជាបង្អែករបស់ប្រជាជននៅគ្រប់កាលៈទេសៈទាំងក្នុងបុព្វហេតុការពារជាតិ ការពារការរស់ឡើងវិញរបស់ប្រជាជន ទាំងបុព្វហេតុសន្តិភាព និងបង្រួបបង្រួមជាតិ និងទាំងបុព្វហេតុស្តារ កសាង និងអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ចកម្ពុជា៕ធ.ដ
ដោយយានជៀប