ឆក់ទូរស័ព្ទដៃបានសម្រេច តែរត់មិនរួចពីខ្នោះនគរបាលខណ្ឌច្បារអំពៅ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ ៖ យោងតាមរបាយការណ៍លោក ម៉ៅ សឿត អធិការរងទទួលផ្នែកព្រហ្មទណ្ឌខណ្ឌច្បារអំពៅ បានឲ្យដឹងថានៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០នេះ មានជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធករណី លួចមានស្ថានទម្ងន់ទោស (ឆក់ ទូរស័ព្ទដៃ) នៅក្រោមស្ពានព្រះមុនីវង្សចាស់ ភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារ អំពៅ កាលពីថ្ងៃទី ១៤ ខែមករា ឆ្នាំ២០២០ ម៉ោង១៦និង៣០នាទី។ ជនសង្ស័យមានឈ្មោះម៉ាន់ ជា ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។

ក្នុងរបាយការណ៍របស់លោកអធិការរងខណ្ឌច្បារអំពៅបានឲ្យដឹងថា  ៖ កាលពីថ្ងៃទី ១៤ ខែមករា ឆ្នាំ២០២០ ម៉ោង១៦និង៣០នាទី ជនរងគ្រោះ កំពុងអង្គុយលើម៉ូតូនិយាយទូរស័ព្ទម៉ាកកូដូម៉ូ ពណ៌ទឹក មាស នៅចំណុចកើតហេតុខាងលើ ស្រាប់តែជនសង្ស័យដើរមកពីក្រោយ ឆក់ ទូរស័ព្ទដៃជនរងគ្រោះបានសម្រេចរត់គេចខ្លួនយកទៅលាក់ទុកក្រោយយឿត្រី ពេលនោះក៏មាន ប្រជាពលរដ្ឋឃើញរាយការណ៍ប្រាប់សម្ថកិច្ចយើងចុះទៅដកហូតទូរស័ព្ទម៉ាកខាងលើទុកធ្វើជាវត្ថុតាង ចំណែកជនរងគ្រោះ សមត្ថកិច្ចយើងទាក់ទងមកដាក់ ពាក្យបណ្តឹង តែទាក់ទងមិនបាន។

លុះដល់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ ម៉ោង១៦និង៣០នាទី សមត្ថកិច្ចយើង ស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យនៅភូមិដើមចាន់ សង្កាត់ ច្បារអំពៅ២ ខណ្ឌច្បារអំពៅ បញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ចាត់ការតាមច្បាប់។
សូមបញ្ចាក់ផងដែរថា ជនសង្ស័យប្រើប្រាស់គ្រឿងញៀន៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner