ហេតុការណ៍ផ្ទុះរោងចក្រគីមីដ៏កក្រើកនៅអេស្ប៉ាញ បណ្តាលអោយមានមនុស្សស្លាប់ និងរបួសសរុប១០នាក់
អេស្ប៉ាញ៖ ចំនួនអ្នកស្លាប់ដោយសារហេតុការណ៍ផ្ទុះរោងចក្រគីមីមួយកន្លែងនៅឯទីក្រុងកំពង់ផែ Tarragona បណ្តាលអោយចំនួនមនុស្សបាត់បង់ជីវិតកើនឡើង៣នាក់ និង៧នាក់ផ្សេងទៀតរងរបួស កាលពីថ្ងៃទី១៤ ខែមករានេះ ។
អាជ្ញាធរក្នុងតំបន់បានអះអាងប្រាប់សារព័ត៌មានចិន ស៊ីនហួរ ថា ក្រុមនិយោគជិតរោងចក្រ ដែលបាននិងកំពុងបាត់ខ្លួនដោយសារគ្រោះថ្នាក់ខាងលើនេះ ត្រូវបានគេរកឃើញបាត់បង់ជីវិតនៅថ្ងៃទី១៥ ខែមករានេះ (ម៉ោងក្នុងតំបន់) ទើបធ្វើឱ្យចំនួនអ្នកស្លាប់កើនឡើងដល់៣នាក់ ។
ពាក់ព័ន្ធនឹងហេតុការណ៍ខាងលើនេះដែរ ទីភ្នាក់ងារការពារ និងសង្រ្គោះបន្ទាន់ស៊ីវិលបានណែនាំឱ្យប្រជាជនដែលរស់នៅក្នុងផ្នែកខ្លះនៃទីក្រុងចំនួន៨០ម៉ឺននាក់ និងនៅតាមទីប្រជុំជនជិតៗតំបន់នោះ ត្រូវបិទបង្អួចរបស់ពួកគេ និងចៀសវាងកុំចេញទៅខាងក្រៅ ដែលនេះជាវិធានការបង្ការនៅពេលផ្សែងហុយឡើង អំឡុងពេលផ្ទុះនៅមជ្ឈមណ្ឌលឧស្សាហកម្មគីមីនេះកាលពីថ្ងៃអង្គារសប្តាហ៍នេះ ៕ធ.ដ