តុលាការចេញដីកាឃុំខ្លួនម្តាយ ពេជ្រ សូលីកា ដាក់ពន្ធនាគារបណ្ដោះអាសន្ន

អត្ថបទដោយ៖
Kien Sereyvuth

 ភ្នំពេញ ៖ លោក ឡុង វណ្ណា ចៅក្រមសើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ ម្សិលមិញ  បានសម្រេចចេញដីកាបង្គាប់ឲ្យឃុំខ្លួនជនត្រូវចោទឈ្មោះ ស៊ិន ស្រី នាង អាយុ ៤៥ ឆ្នាំ ដាក់ពន្ធនាគារបណ្ដោះ អាសន្ន រង់ចាំថ្ងៃជំនុំជម្រះទោសនៅ ពេលក្រោយ ។

ការសម្រេចឃុំខ្លួនជនត្រូវចោទបន្ទាប់ពីតំណាងអយ្យការចោទប្រកាន់ឈ្មោះ ស៊ិ ន ស្រី នាង អាយុ ៤៥ ឆ្នាំ ពីបទ «
ឃាតកម្ម » ដែលប្រព្រឹត្ដិនៅចំណុចក្នុងបុរី VILLA TOWN ផ្លូវលេខ V16A ផ្ទះលេខL45A ក្នុងភូមិទួលរកា ក្រុម១០ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ  កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២០ តាមបញ្ញត្ដិមាត្រា ១៩៩ នៃក្រមព្រហ្មទណ្ឌ ។

គួររលឹកថា ស្ត្រីភេទទីបីម្នាក់ត្រូវបានសង្សារជាស្ត្រីកំណាន់ របស់ខ្លួនសម្លាប់ប្លន់យកទ្រព្យសម្បត្តិ  តែស្ត្រីកំណាន់ដែលជាជនសង្ស័យ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានភ្លាមៗផងដែរ ហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីថ្ងៃទី១១ ខែមករា ឆ្នាំ ២០២០ នៅក្នុងបុរី VILLA TOWN ផ្លូវលេខ V16A ផ្ទះលេខL45A ក្នុងភូមិទួលរកា ក្រុម១០ សង្កាត់ចាក់អ ង្រែក្រោម ខណ្ឌមានជ័យ ។

នគរបាលបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ងិន សុខលីភេទស្រីអាយុ៥០ឆ្នាំជនជាតិខ្មែរ ទីលំនៅផ្ទះលេខ59 ផ្លូវលេខ134 សង្កាត់ផ្សារដេប៉ូ2 ខណ្ឌទួលគោក មុខរបរ លក់កាហ្វេនៅក្នុងផ្សារដេប៉ូ ។ នៅចំពោះមុខនគរបាលប៉ុស្តិ៍ចាក់អង្រែក្រោម ជនសង្ស័យឈ្មោះ ស៊ិន ស្រីនាង បានព្យាយាមឆ្លើយភូតកុហក់អស់រយៈ ពេលយ៉ាងយូរ ទើបជនសង្ស័យព្រមឆ្លើយសារភាពថា រូបគាត់ពិតជាបានសម្លាប់ជនរងគ្រោះឈ្មោះ ងិន សុខលី ពិតប្រាកដមែន  ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner