ក្រុមហ៊ុនរថយន្តអាមេរិក Ford បោះទុនជិត១០០លានដុល្លារ ពង្រីករោងចក្រនៅវៀតណាម
អត្ថបទដោយ៖
Kien Sereyvuth
សារព័ត៌មាន Vietnam Express បានចេញផ្សាយថ្មីៗនេះថា ក្រុមហ៊ុន Ford Vietnam បានបណ្តាក់ទុករហូតដល់ទៅ ៨២លានដុល្លារ ដើម្បីពង្រីករោងចក្ររបស់ខ្លួន ដោយបន្ថែមការសាងសង់លើផ្ទៃដី ៦០ ០០០ម៉ែត្រការ៉េទៀត សរុប ២២៦ ០០០ម៉ែត្រការ៉េ នៅភាគខាងជើងប្រទេសវៀតណាម ដើម្បីបង្កើនការផលិតរបស់ខ្លួន។
Ford Vietnam អះអាងថា ការពង្រីករោងចក្រនេះនឹងជួយបង្កើនការផលិតរថយន្តប្រចាំឆ្នាំរបស់ខ្លួន នៅក្នុងប្រទេសវៀតណាម ពី ១៤ ០០០គ្រឿង ទៅ ៤០ ០០០គ្រឿងក្នុងមួយឆ្នាំ។ ក្រុមហ៊ុនរថយន្តអាមេរិកដ៏ធំមួយនេះបានរាយការណ៍ថា ពួកគេបានលក់រថយន្តដាច់ចំនួន ៣២ ១៧៥គ្រឿងក្នុងឆ្នាំ២០១៩ កើនឡើង ៣១% ឯណោះ៕ធ.ដ