មន្ទីរបញ្ចកោណអាមេរិកទទួលសំណើឲ្យសង់ជញ្ជាំងព្រំដែន៤៣៥គីឡូម៉ែត្រជាមួយមិចស៊ីកូ

មន្ទីរបញ្ចកោណអាមេរិក កាលពីម្សិលមិញបានទទួលសំណើមួយពី រដ្ឋបាលលោក ដូណាល់ ត្រាំ តាមរយៈក្រសួងសន្តិសុខ ឲ្យកសាងជញ្ជាំងព្រំដែនប្រវែង ៤៣៥គីឡូម៉ែត្រជាមួយប្រទេសមិចស៊ីកូ ហើយខ្លួនកំពុងតែគណនា អំពីតម្លៃដែលត្រូវចំណាយ។ 

ប្រភពពីមន្ត្រីយោធាមិនបញ្ចេញឈ្មោះ ដែលស្និទ្ធនឹងបញ្ហានេះបានឲ្យដឹងថា គំរោងនេះនឹងត្រូវធ្វើឡើង ដោយស្ថិតក្នុងគោលដៅ ទប់ទល់សកម្មភាពរត់ពន្ធគ្រឿងញៀន ឆ្លងកាត់ព្រំដែនរវាងអាមេរិក និងម៉ិចស៊ីកូ ប៉ុន្តែមន្ត្រីរូបនេះមិនអាចបង្ហើបប្រាប់បានឡើយ អំពីតម្លៃនៃការកសាងជញ្ជាំងព្រំដែនប្រវែង ៤៣៥គីឡូម៉ែត្រនោះ។ ប៉ុន្តែកាសែត Washington Post បានចុះផ្សាយកាលពីដើមសប្តាហ៍នេះថា លោក ដូណាល់ ត្រាំ កំពុងទាមទារថវិការហូតដល់ ៧.២ពាន់លានដុល្លារឯណោះ ដើម្បីចាត់ចែងរឿងព្រំដែន។

រដ្ឋបាលលោក ត្រាំ បានប្តេជ្ញាកសាងជញ្ជាំងព្រំដែនប្រវែង យ៉ាងហោចណាស់ឲ្យបាន ៦៤៤គីឡូម៉ែត្ររហូតដល់ខែវិច្ឆិកា ឆ្នាំ២០២០ ដែលជាពេលលោក ត្រូវចូលរួមបោះឆ្នោត ដើម្បីប្រកួតប្រជែងយកតំណែងប្រធានាធិបតីអាណត្តិថ្មី៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner