ជនសង្ស័យ៣នាក់ មានដាវ កាំបិត និងចម្ពាម ត្រូវបានសមត្ថកិច្ចខណ្ឌទួលគោកក្របួចបាន ២នាក់រត់រួចម្នាក់

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ ៖ លោក ជិន រតន: អធិការរងទទួលផែនចរាចរណ៍ និងសណ្តាប់ធ្នាប់ ខណ្ឌទួលគោក  បានដាក់គោលដៅពិនិត្យអាវុធជាតិផ្ទុះ ជាតិអាកុល និងពង្រឹងច្បាប់ចរាចរណ៍ ចាប់បានជនសង្ស័យ២នាក់ បន្ទាប់ពីជិះម៉ូតូយ៉ាងលឿនទៅបុក បារ៉ាស់សមត្ថកិច្ចបណ្ដាលឱ្យដួលហើយក៏ ជ្រុះដាវ ១ដើម កាំបិត១ដើម និងចម្ពាម មួយទៀត គ្រាប់ដុំថ្ម ៣ទៅ៤គ្រាប់ កាលពីវេលាម៉ោង ៩និង ៣០នាទីយប់ថ្ងៃព្រហស្បតិ៍ ទី ១៦ ខែមករា ឆ្នាំ ២០២០ នៅតាមបណ្ដោយផ្លូវ ៥៩៨ទល់មុខ មណ្ឌលសូត្រខ្មែរ បណ្ណាល័យហ៊ុនសែន ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ជនសង្ស័យទី ១មានឈ្មោះ បុល រាជ អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់រស់នៅ ភូមិព្រែកស្លែង ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល។ ជនសង្ស័យទី ២មានឈ្មោះ សឹង្ហ សុទ្ធ អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ រស់នៅម្តុំចោមចៅ។ រីឯជនសង្ស័យទី ៣ត្រូវបានរត់ចេញពីកន្លែងកើតហេតុបាត់ស្រមោល ជនសង្ស័យទាំងបីនាក់ជិះម៉ូតូម៉ាកឌ្រីមសង់C125 ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1HR.0620 ។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាដំបូងឡើយ កម្លាំងសមត្ថកិច្ចខណ្ឌទូលគោកដឹកនាំដោយលោក ជិន រតន: អធិការរងទទួលផែនចរាចរណ៍ និងសណ្តាប់ធ្នាប់ បានដាក់គោលដៅ ពិនិត្យជាតិអាកុល អាវុធជាតិផ្ទុះ និងពង្រឹងច្បាប់ចរាចរណ៍ ស្រាប់តែមួយសន្ទុះក្រោយមកក៏ឃើញមានជនសង្ស័យចំនួន ៣នាក់ បានបើកម៉ូតូយ៉ាងលឿនបុកចូល បារ៉ាស់ សមត្ថកិច្ច ត្រូវបានដួល ហើយក៏ជ្រុះដាវ ១ដើម កាំបិតមួយដើម និងចម្ពាម មួយដើម ទៀត និងគ្រាប់មួយចំនួន ឃើញដូច្នោះលោកអធិការរង បានស្ទុះទៅក្រវួចបាន២នាក់  និងរត់ រួចមួយនាក់។

សមត្ថកិច្ចក៏ចាប់វ៉ៃខ្នោះបានយក ទៅអធិការដ្ឋានខណ្ឌទួលគោកដើម្បីសួរនាំ។
នេះគឺជាការទប់ស្កាត់របស់សមត្ថកិច្ចចំពោះជនសង្ស័យខ្លាចក្រែងជនសង្ស័យទាំងនោះយកដាវ កាំបិត និងចម្ពាមទៅធ្វើសកម្មភាពផ្សេងៗ និងគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋស្លូតត្រង់។      បច្ចុប្បន្នជនសង្ស័យទាំង២នាក់រួមទាំងវត្ថុតាងត្រូវបានសមត្ថកិច្ចយកទៅអធិការដ្ឋាន ខណ្ឌទួលគោកដើម្បីកសាងសំណុំរឿងបញ្ជូនបន្តទៅតាមនីតិវិធីនៃច្បាប់៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner