បើកម៉ូតូលឿនបានបុកគ្នាជាមួយរថយន្ត បណ្តាលឲ្យស្លាប់ម្នាក់ និងរងរបួសធ្ងន់ម្នាក់នៅខណ្ឌបឹងកេងកង

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ ពីរនាក់បងប្អូនបានស្លាប់ម្នាក់ និងរងរបួសធ្ងន់ម្នាក់ បន្ទាប់ពីជិះម៉ូតូក្នុងល្បឿនលឿនបានបុកគ្នាជាមួយរថយន្ត ហ៊ីយិនដាយ ស្តារិច ពេញទំហឹង កាលពីវេលាម៉ោង១០និង២០នាទីយប់ថ្ងៃព្រហស្បតិ៍ ទី១៦ ខែមករា ឆ្នាំ២០២០ ត្រង់ចំណុចផ្លូវ១៩៣កែងនិងផ្លូវ៣៨៨ ក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

សពជនរងគ្រោះ មាន ឈ្មោះ រ៉ៃ  អីស្មា អែល  ជនជាតិ ឥស្លាម ភេទ ប្រុស  អាយុ ១៤ឆ្នាំ  មុខរបរ  លក់ ដូរ  ត្រូវ ជា  ប្អូន     ចំណែក អ្នក អង្គុយ ខាង ក្រោយ រងរបួស ធ្ងន់ មាន ឈ្មោះ រ៉ៃ  ស្មាត ស្លេះ ភេទ ប្រុស  អាយុ ២៣ឆ្នាំ  មុខរបរលក់ដូរ  ត្រូវ ជា បង ទាំងពីរ នាក់ ស្នាក់នៅ ជាមួយ មីងផ្ទះ អត់ លេខ  ភូមិ ៤ ក្រុម ២៦  សង្កាត់ ទំនប់ទឹក ខណ្ឌ បឹង កេង កង   មានស្រុក កំណើត  ភូមិ វិហារ សំបូរ  ឃុំ រកា ប្រាំ  ស្រុក ត្បូង ឃ្មុំ  ខេត្ត ត្បូង ឃ្មុំ។ ជិះ ម៉ូតូ  ម៉ាក  ហុង ដា  ឌ្រីម ស៊េរី ឆ្នាំ  ២០១១  ពណ៌ ខ្មៅ ពាក់ ស្លាក លេខ ភ្នំពេញ 1AU .8514 ជាមធ្យោបាយ ។ ចំណែកឯរថយន្តម៉ាកហុីយិនដាយ ស្តារិច ពណ៌ស ពាក់ស្លាក លេខភ្នំពេញ2AJ.8350អ្នកបើករថយន្តបាន បើកទ្វាររត់ចេញទៅបាត់ពីកន្លែងកើតហេតុ។

ប្រភពបានឱ្យដឹងថាដំបូងឡើយគេឃើញយុវជនពីរនាក់ជិះម៉ូតូឌ្រីមសង់យ៉ាងលឿនតាមបណ្ដោយផ្លូវ ៣៨៨ ទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុខាងលើមិនប្រយ័ត្នក៏បានបុកគ្នាជាមួយនឹងរថយន្តស្តារិច ជិះតាមបណ្ដោយផ្លូវ ១៩៣ ទិសដៅពីជើងមកត្បូង ពេញទំហឹងបណ្ដាលឲ្យយុវជនដែលត្រូវជាប្អូនបានបោកក្បាល និងថ្នល់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ចំណែកឯបងប្រុសអង្គុយពីក្រោយបាន រងរបួសធ្ងន់ភ្លាមៗក៏មានរថយន្តដឹកយកទៅសង្គ្រោះជីវិតផងដែរ។ ចំណែកឯតៃកុងរថយន្តបាន បើកទ្វាររថយន្តចាកចេញពីកន្លែងកើតហេតុបាត់បន្សល់ទុកតែ រថយន្តនៅកន្លែងកើតហេតុ រថយន្ត និងម៉ូតូរងការខូចខាតផ្នែកខាងមុខដូចគ្នាយ៉ាងដំណំ។

ក្រោយពីកើតហេតុសមត្ថកិច្ចជំនាញចុះមកវាស់វែងយក រថយន្ត និងម៉ូតូទៅរក្សាទុករងចាំដោះស្រាយគ្នានៅពេលក្រោយចំណែកឯសាកសពសមត្ថកិច្ចធ្វើកំណត់ហេតុ រួចប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner