បុរសម្នាក់បាញ់ទៅលើនារីជាសង្សាខ្លួនឯងជាច្រើនគ្រាប់បណ្តាលឲ្យស្លាប់ ក្រោយពេលបញ្ជូនចូនទៅមន្ទីរពេទ្យ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ ៖ ផ្ទុះអាវុធជាច្រើនគ្រាប់ បណ្តាលឲ្យនារីម្នាក់ត្រូវបានស្លាប់បាត់បង់ជីវិត ក្រោយពេលបញ្ជូនទៅមន្ទីរពេទ្យសង្គ្រោមបន្ទន់ ហេតុការណ៍នេះបង្កអោយមានការផ្ញាក់ផ្អើលនៅវេលាម៉ោង១២និង១០យប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ នៅចំណុចផ្ទះលេខH-03 ផ្លូវលំBT ក្នុងបុរីរំចេកអូឌឹម សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។

ជនរងគ្រោះមានឈ្មោះ ស៊ុន ឌីណា ភេទស្រី អាយុ២៦ ឆ្នាំ ជានិសិត្សពេទ្យ ស្នាក់នៅផ្ទះកើតហេតុខាងលើ ។ ចំណែកជនសង្ស័យ ត្រូវជាសង្សារជនរងគ្រោះ(មិនទាន់ស្គាល់អត្តសញ្ញាណ)គេចខ្លួនបាត់ស្រមោល។    យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ បានឲ្យដឹងថា ករណីផ្ទុះអាវុធនេះជនសង្ស័យត្រូវជាមិត្តប្រុសរបស់ជនរងគ្រោះ ខណៈផ្ទុះអាវុធជាច្រើនគ្រាប់ហើយ គេក៏ឃើញជនសង្ស័យបីជនរងគ្រោះចេញមកខាងក្រៅ បន្ទាប់មកជនសង្ស័យ ក៏ហៅកង់បីឥណ្ឌាដឹកនារីរងគ្រោះទៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតដើម្បីសង្គ្រោះបន្ទាន់ ដោយសភាពរបួសធ្ងន់ពេក ទើបនារីរងគ្រោះបានស្លាប់តែម្តងនៅបញ្ជូនបានពាក់កណ្តាលផ្លូវ។

ប្រភពដដែលបន្តទៀតថា ករណីខាងលើកើតឡើងតាំងពីម៉ោង៩យប់ថ្ងៃទី១៦មកម៉្លេះ ដោយសារតែការផ្ទុះអាវុធនេះ កើតឡើងនៅក្នុងផ្ទះល្វែង ទើបមិនសូវមានអ្នកចាប់អារម្មណ៍ពីសម្លេងបាញ់គ្រាប់កាំភ្លើង ដោយឃើញសមត្ថកិច្ចចុះមកពិនិត្យកន្លែងកើតហេតុទើបផ្អើលឆោឡោតែម្តង។   បច្ចុប្បន្នសាកសពជនរងគ្រោះតម្កល់នៅក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដើម្បីកម្លាំងជំនាញកោសល្យវិច័្ចយ មកពិនិត្យស្រាវជ្រាវ រកមូលហេតុ និងចាប់ខ្លួនជនសង្ស័យមកផ្តន់ទានទោសតាមនីតិវិធីផ្លូវច្បាប់ ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner