បុរសជនជាតិចិនម្នាក់ចាប់ស្ត្រីខ្មែរដាក់គូទរថយន្តចេញពីផ្ទះសំណាក់

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ ៖ ស្ត្រីជនជាតិខ្មែរម្នាក់ត្រូវបានបុរសជាជនជាតិចិនម្នាក់មិនស្គាល់អត្តសញ្ញាណ បានចាប់ដាក់ថ្នាំបណ្តាលឲ្យសន្លប់បាត់ស្មារតី រួចបីយកទៅដាក់ក្នុងគូទរថយន្តបើកចេញពីផ្ទះសំណាក់មហាលាភ បង្កអោយផ្អើលសមត្ថកិច្ចខណ្ឌជ្រោយចង្វារធ្វើការឃាត់ខ្លួនបានភ្លាមៗ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨ និង៣០នាទីយប់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ តាមបណ្តោយផ្លូវជាតិលេខ៦ នៅចំណុចផ្ទះសំណាក់ មហាលាភ ស្ថិតនៅក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីមេការនៅកន្លែងកើតហេតុបានឲ្យដឹងថា មាន បុរសម្នាក់ជាជនជាតិចិនមិនស្គាល់អត្តសញ្ញាណ អាយុប្រហែលជា៤០ ឆ្នាំ បានចូលមកជួលបន្ទប់ របស់គាត់ចំនួនមួយម៉ោង ហើយគាត់ក៏បានដាក់បន្ទប់ជួលលេខ213ឲ្យជនជាតិ
ចិននោះ ចូលទៅសម្រាកជាមួយនឹងស្ត្រីខ្មែរម្នាក់មិនស្គាល់អត្តសញ្ញាណដូចគ្នា ។ លុះដល់ម៉ោងកំណត់ដែលត្រូវចាកចេញ បុគ្គលិកក្នុងផ្ទះសំណាក់គាត់បានប្រទះឃើញជនជាតិចិនបីស្ត្រីដែលជាជនរងគ្រោះចុះមកក្រោម រួច
ដាក់ក្នុងគូទរថយន្តកាំម៉ារីហាយប្រ៊ិត ពណ៌សពាក់ស្លាកលេខភ្នំពេញ2AV-8491 តែម្តង ហើយសភាពរបស់ស្ត្រីរងគ្រោះគឺសម្លប់បាត់ស្មារតីបាត់ទៅហើយ រីឯមុខវិញឡើងស្វាយ ឃើញដូចនេះគាត់ក៏ទូរស័ព្ទរាយការណ៍ទៅសមត្ថកិច្ចតែម្តង។

ប្រភពដដែលបន្តថា ភ្លាមនោះគាត់បានឃាត់មិនឲ្យជនសង្ស័យខាងលើ បើករថយន្តចេញដែរ តែជនសង្ស័យព្យាយាមបើកគេចចេញ  ខណៈបើកមកដល់រង្វង់មូលនាងមច្ឆា ក៏ត្រូវសមត្ថកិច្ចខណ្ឌជ្រោយចង្វា ឃាត់បានទាំងរថយន្ត និងជនសង្ស័យតែម្តង។  បច្ចុប្បន្នជនសង្ស័យ គឺជាជនជាតិចិនខាងលើនេះត្រូវបានសមត្ថកិច្ចជំនាញធ្វើការឃុំខ្លួនជាបណ្តោះអាសន្នរងចាំព្រឹកស្អែកចាំសួរនាំជាបន្តទៅទៀត។រីឯជនរងគ្រោះកំពុងតែសម្រាកព្យាបាលនៅគ្លីនិកសម្ភពពន្លឺ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner