កម្ពុជានិងគោលជំហរក្នុងកិច្ចប្រជុំលើកទី៦០នៃចលនាមិនចូលបក្សសម្ព័ន្ធ (Video Inside)
ប្រទេសកម្ពុជាបានប្រកាសភាពប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការប្រកាន់ខ្ជាប់នូវគោលការណ៍ក្រុងបានឌុងក្នុងឳកាស ចួលរួមកិច្ចប្រជុំជាន់ខ្ពស់រំលឹកខួបអនុស្សាវរីយ៍លើកទី៦០នៃសន្និសីទដំបូងរបស់ប្រទេសមិនចូលបក្សសម្ព័ន្ធ។
រាជរដ្ឋាភិបាលកម្ពុជាបានបញ្ជួនរដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី គឺលោកអ៊ុច បូររិទ្ធ ដែលជារដ្ឋលេខាធិការក្រ សួងការបរទេស ដើម្បីធ្វើជាតំណាងចូលរួមកិច្ចប្រជុំលើកទី៦០នៃការបង្កើតចលនាមិនចូលបក្សសម្ព័ន្ធប្រព្រឹត្ត ទៅក្នុងក្រុងបែលក្រាតនៃប្រទេសស៊ែប៊ី។ កិច្ចប្រជុំរយៈពេល២ថ្ងៃដែលចាប់ផ្តើមពីថ្ងៃច័ន្ទទី១១តុលា ចូលរួមពី គណៈប្រតិភូជាង១០០ប្រទេសលើសកលលោកបានថ្កោលទោសវ៉ាក់សាំងជាតិនិយមរបស់ក្រុមបស្ចឹមប្រទេស ៕