រយៈពេល២៤ម៉ោង កម្ពុជាឆ្លងកូវីដចំនួន២៧២ករណី (Video Inside)
តួលេខឆ្លងជំងឺកូវីដ១៩រយៈពេល២៤ម៉ោងកន្លងមកនេះមានចំនួន២៧២ករណី ដែលជាតួលេខកើនឡើង៥ករណី បើប្រៀបធៀបនឹងម្សិលមិញ។ ការរកឃើញឆ្លងក្នុងតួលេខជាង២០០ករណីនេះបានកើតឡើង១០ថ្ងៃជាប់គ្នា មក ហើយ។ ការឆ្លងថ្មីនៅថ្ងៃនេះ រួមមាន២៤៧ករណីជាការឆ្លងចូលក្នុងសហគមន៍ និង២៥ករណី គឺការឆ្លងមកពីក្រៅ ប្រទេស។ បើប្រៀបធៀបនឹងម្សិលមិញ, តួលេខឆ្លងក្នុងសហគមន៍ថ្ងៃនេះ បានថយចុះ១ករណី, រីឯតួលេខឆ្លងមក ពីក្រៅប្រទេសបានកើនឡើង៦ករណី។
ចំណែកការស្លាប់ថ្មីក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ មានចំនួន ១៥ នាក់ ដែលថយចុះ២នាក់ ប្រៀបធៀបនឹងម្សិលមិញ។ ចំនួនមនុស្ស ដែលបានឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈរយៈពេល២៣៤ថ្ងៃ កន្លងមកនេះ បានកើនឡើងដល់៩ម៉ឺន៦ពាន់៣៤៦ករណី ។ កម្ពុជាគិតត្រឹមថ្ងៃ ទី១៣ ខែ តុលា ការឆ្លងសរុបទូ ទាំងប្រទេស មានចំនួន១១ម៉ឺន៥ពាន់៦០៧ករណី, ការស្លាប់សរុបកើនចំនួន២ពាន់៥៥៩ នាក់ និង ការព្យាបាល ជាសះស្បើយ សរុបមានចំនួន១០ម៉ឺន៩ពាន់២៩៦នាក់៕